សមត្ថកិច្ចចាប់ខ្លួនអ្នកកែច្នៃកាំភ្លើងនៅស្រុកជលគិរីម្នាក់ដែលបានកែច្នៃកាំភ្លើងឈើ យកគ្រាប់ពិតមកបាញ់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ បុរសអ្នកច្នៃកាំភ្លើងម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន បន្ទាប់កែច្នៃកាំភ្លើងពីឈើដាក់គ្រាប់ពិតសម្រាប់បាញ់ ។ ហេតុការណ៍ឃាត់ខ្លួននេះគឺបានធ្វើឡើងកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ នៅភូមិតាមល់លើ ឃុំកោះវថ្កូវ ស្រុកជលគិរីខេត្តកំពង់ឆ្នំាង។
សមត្ថកិច្ចបានឱ្យដឹងថា បុរសដដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននេះ មានឈ្មោះ ឈ្មោះគង់ សាវីន ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិឃុំខាលើ ។
សមត្ថកិច្ចបានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ក្រោយពីមានប្រជាពលរដ្ឋបានរាយការណ៍ស្តីពីការកែច្នៃកាំភ្លើង ។ បន្ទាប់ពីជនសង្ស័យបានកែច្នៃកាំភ្លើងឈើ ដែលអាចយកគ្រាប់ពិតមកប្រើប្រាស់ ដែលអាចបង្ករគ្រោះថ្នាក់ដល់អ្នកដ៍ទៃ ឬអាចប្រើប្រាស់កាំភ្លើងមួយនេះក្នុងចេតនា មិនល្អណាមួយ។
ក្នុងពេលចុះឃាត់ខ្លួនសមត្ថកិច្ចបានធ្វើការដកហូត អាវុធកែច្នៃបាញ់គ្រាប់ពិតមួយដើម ប្រើប្រាស់គ្រាប់ពិតចំនួន២៧គ្រាប់ មានគ្រាប់ប្រភេទគ្រាប់A.K ចំនួន២០គ្រាប់ និង គ្រាប់ប្រភេទM១៦ ចំនួន០៧គ្រាប់ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកជលគិរី បានកសាងសំណុំរឿងតាមនិតិវិធី បញ្ជូនមកស្នការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្ត៕

...

ដោយ៖ ចន្ថា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print