មហាសេដ្ឋីអាម៉ាហ្ស៊ូន Jeff Bezos ផ្ញើជីវិត ទៅលើយានអវកាស New Sephard

ចែករំលែក៖

នៅថ្ងៃទី ២០ ខែកក្កដាខាងមុខ មហាសេដ្ឋី អាម៉ាហ្សូន លោក Jeff Bozos នឹងចាប់ផ្តើមធ្វើដំណើរកម្សាន្តទៅកាន់ទីអវកាស ដែលជាដំណើរកម្សាន្តប្រកបដោយគ្រោះថ្នាក់បំផុតសម្រាបជីវិតលោកនិងក្រុមហ៊ុនអាម៉ាហ្សូនទាំងមូល។

លោក Jeff Bezos ដែលជាមហាសេដ្ឋីមួយក្នុងចំណោមមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតលើពិភពលោក ។ ទ្រព្យសម្បត្តិរបស់លោក អាចទិញបានរថយន្ត ម៉ាក់ Bugatti Chiron ដល់ទៅ ៦៥ពាន់គ្រឿង(តម្លៃមួយគ្រឿងជិត៣លានដុល្លារ) ឬក៏ទិញកោះមួយទាំងមូលសម្រាប់គ្រួសារនិងមិត្តភក្តិរស់នៅយ៉ាងសុខសាន្ត។ ប៉ុន្តែលោកបានសម្រេចលះបង់ទាំងអស់ដើម្បីទៅកាន់ទីអវកាស ដែលជាការផ្សងគ្រោះថ្នាក់យ៉ាងធំធេង ទាំងជីវិតលោក និងក្រុមហ៊ុនអាម៉ាហ្សូន។
ការធ្វើដំណើរទៅកាន់ទីអវកាសគឺជាសកម្មភាពគ្រោះថ្នាក់បំផុត បើទោះបី Blue Origin ក្រុមហ៊ុនទទួលបន្ទុកការហោះហើររបស់មហាសេដ្ឋី បានរៀបចំនិងត្រៀមលក្ខណៈយ៉ាងល្អបំផុត ក្នុងរយៈពេល ១ទសវត្សកន្លងមក។
លោក Jeff Bezos នឹងជិះយានអវកាស ឡើងទៅកាន់គន្លងវិថីផែនដីទាប មាននៃថា ជើងហោះហើរនោះ មិន បញ្ចប់នៅលើគន្លងផែនដីទាំងមូលនោះឡើយ។ ជើងហោះហើរត្រូវបានធ្វើឡើងដោយ យានអវកាស New Sephard ផលិតដោយក្រុមហ៊ុន Blue Origin ។
យានអវកាស New Shephard នឹងហោះហើរក្នុងកម្ពស់ ១០០គីឡូម៉ែត្រ ហើយវិលត្រឡប់មកផែនដីវិញ ។ យានអវកាសនោះនឹងហោះហើរក្នុងល្បឿនដល់ទៅ៣៧០០គីឡូម៉ែទ្រក្នុងមួយម៉ោង សំដៅទៅលើអាកាស។ ក្នុងពេលរ៉ុក្កែតអស់ថាមពល នឹងផ្តាច់ខ្លួនចេញពីយាន។ ក្នុងពេលនោះយាននឹងអណ្តែតនៅលើលំហអាកាស ដោយមិនមានទំនាញផែនដីឡើយ៕ ដោយ៖ សាធី


រូបភាព៖ Al Jazeera

...

រូបភាព៖Fuentitech.com.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print