ការកែទម្រង់រដ្ឋធម្មនុញ្ញគឺត្រូវឆ្លងកាត់ការបោះឆ្នោតប្រជាមតិពីមហាជន ហើយពលរដ្ឋអាចទៅបោះឆ្នោតនៅតាមទីតាំងសាធារណៈផ្សេងៗមានស្ថានីយរថភ្លើង ផ្សារទំនើប។
នៅថ្ងៃទី១១ខែមិថុនានេះ សភាជប៉ុនបានបោះឆ្នោតអនុម័តសេចក្តីព្រាងច្បាប់ កែទម្រង់រដ្ឋធម្មនុញ្ញជាទ្រង់ទ្រាយធំ ត្រូវឆ្លងកាត់ការបោះពីពលរដ្ឋ ដូចដែលទើបតែតាក់តែងរដ្ឋធម្មនុញ្ញថ្មីយ៉ាងដូច្នោះដែរ។
នេះជាជំហានឆ្ពោះទៅការកែទម្រង់ ក្នុងដំណាក់នៃសន្តិភាព ដោយផ្តល់អំណាចបន្ថែមទៀតនៅក្នុងការដោះស្រាយវិបត្តិ ។ សេចក្តីព្រាងច្បាប់ត្រូវបានអនុម័តក្រោយវិវាទរយៈពេល៣ឆ្នាំកន្លងមក រវាងគណបក្សកាន់អំណាចនិងគណបក្សប្រឆាំង ។
ច្បាប់រដ្ឋធម្មនុញ្ញសម័យបញ្ចប់សង្គ្រាម បានអនុវត្តតាំងពីឆ្នាំ១៩៤៧ ដោយមិនទាន់មានការកែទម្រង់ម្តងណាឡើយ ដោយរាល់ការបោះឆ្នោតកែទម្រង់មិនទទួលបានការគាំទ្រលើសពី២ភាគ៣ឡើយក្នុងរដ្ឋសភា និងព្រឹទ្ធសភា។
ច្បាប់រដ្ឋធម្មនុញ្ញថ្មីនឹងអនុញ្ញាតឱ្យកម្លាំងទាហានជប៉ុនមានសិទ្ធិពេញលេញនៅក្នុងការធ្វើសង្គ្រាម ក៏ដូចជាដាក់ពង្រាយនៅក្រៅប្រទេស ។ ជាច្រើនទសវត្សរ៍កន្លងមក ជប៉ុនមានតែកងរក្សាសន្តិសុខប៉ុណ្ណោះ មិនមានទាហានសម្រាប់ធ្វើសង្គ្រាមឡើយ ទាំងនោះហើយទើបជប៉ុនត្រូវពឹងទៅលើកម្លាំងទាហានអាមេរិក ការពារសន្តិសុខជាតិ តាមកិច្ចព្រមព្រៀងក្រោយជប៉ុនចាញ់ក្នុងសង្គ្រាមលោកលើកទីពីរ ដោយការទម្លាក់គ្រាប់បែកបរមាណូពីអាមេរិក ៕
រូបភាព៖ TTXVN