ខេត្តកំពង់ចាម ៖ លោកអធិការនគរបាល ប៉ាក ជាតិ បានដឹកនាំកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកក់ ចុះបង្ក្រាបទីតាំងលួចបេីកលេងល្បែងស៊ីសងបញ្ជល់មាន់ និងអាប៉ោងនៅចំណុច ខាងលិចភូមិអូរប្រាំទី២ ប្រហែល ១,៥០០ម៉ែត្រ ក្នុងទឹកដីភូមិអូរប្រាំទី២ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ប៉ុន្តែក្រុមអ្នកញៀនល្បែងសង្ស័យដោយសារមានអ្នករាយការណ៍ដឹងមុនក៏បាននាំគ្នារត់គេចខ្លួនអស់ បន្សល់ទុកតែវត្ថុតាងមួយចំនួន ប៉ូណ្ណោះ។
ការចុះបង្ក្រាបទីតាំងល្បែងសុីសងនេះធ្វេីឡេីងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ នវេលាម៉ោង១: ៣០នាទី នៅចំណុចទីតាំងខាងលើ ។
លោកវរសេនីយ៍ឯក ប៉ាក ជាតិ អធិការនគរបាលស្រុកស្ទឹងត្រង់បានឱ្យដឹងថា ក្រោយពីបានទទួលបញ្ជាពីលោក ទុន ណេត អភិបាល នៃគណៈអភិបាលស្រុកស្ទឹងត្រង់ និងជាគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បន្ទាប់ពីលោកទទួលបានដំណឹងពីប្រជាពលរដ្ឋថា នៅភូមិអូរប្រាំ២ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ មានករណីលួចលេងល្បែងស៊ីសងបញ្ជល់មាន់ និងអាប៉ោង ។ លោកបន្តថា ក្រោយពីទទួលបានបទបញ្ជាហើយកម្លាំងសមត្ថកិច្ចក៏ចុះទៅបង្ក្រាបក្រុមអ្នកញៀនល្បែងស៊ីសងទាំងនោះ តែពួកគេនាំគ្នារត់គេចខ្លួនអស់ ហេីយកម្លាំងបានរុះរើ និងបានដុតបំផ្លាញចោលវត្ថុតាងបទល្មើសនៅកន្លែងកើតហេតុមានដូចជា៖
ប៉ាតង់ចំនួន ០៥ផ្ទាំង, កៅអីជ័រចំនួន៦,
តុឈើចំនួន២, ចានអាប៉ោងចំនួន១,
ហាន់តោអាប៉ោងចំនួន១ផ្ទាំង, របាំងសង្វៀនចំនួន១ជុំ, ស៊ុមក្រុងមាន់ចំនួន ៤ស៊ុម ៕
ដោយ៖ វណ្ណៈ