រដ្ឋបាលខេត្តស្វាយរៀង អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ចូលទៅពិនិត្យនិងព្យាបាលនៅមន្ទីរពេទ្យបង្អែកស្វាយទាប គិតចាប់ពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ-១៩​​ (COVID-19) ព្រោះកន្លងមកមានបុគ្គលិកបម្រើការនៅក្នុងមន្ទីរពេទ្យបង្អែកស្វាយទាប មួយចំនួនតូចធ្លាប់ប៉ះពាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ 

ចែករំលែក៖

ខេត្តស្វាយរៀង៖ នៅថ្ងៃទី១២ខែមិថុនាឆ្នាំ២០២១រដ្ឋបាលខេត្តស្វាយរៀងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ចូលទៅពិនិត្យនិងព្យាបាលនៅមន្ទីរពេទ្យបង្អែកស្វាយទាប គិតចាប់ពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ-១៩​​ (COVID-19) ព្រោះ
កន្លងមកមានបុគ្គលិកបម្រើការនៅក្នុងមន្ទីរពេទ្យបង្អែកស្វាយទាប មួយចំនួនតូចធ្លាប់ប៉ះពាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ។
រដ្ឋបាលខេត្តស្វាយរៀងបញ្ជាក់ថានាពេលកន្លងមកមានបុគ្គលិកបម្រើការនៅក្នុងមន្ទីរពេទ្យបង្អែកស្វាយទាប មួយចំនួនតូចធ្លាប់ប៉ះពាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ហើយបានមានអាការសង្ស័យបានយកវត្ថុវិភាគសំណាកធ្វើតេស្តរហ័ស លទ្ធផលវិជ្ជមានកូវីដ-១៩ ។
ដោយមន្ទីរពេទ្យបង្អែកស្វាយទាបស្ថិយ នៅភូមិប្រសូតិទី១  ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប សូមបងប្អូនដែលពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោល សូមធ្វើចត្តាឡីស័កតាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោហ៊ុនសែន។

ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ-១៩​​ (COVID-19) ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទៅយកវត្ថុវិភាគសំណាកនៅប៉ុស្ដិ៍យកសំណាកដែលនៅជិតផ្ទះ ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត📞044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត ។

សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕

...

ដោយ៖ យឹម  សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print