បុរសម្នាក់ទំនងស្រវឹងស្រាជិះម៉ូតូយ៉ាងលឿនទៅបុកខឿនផ្លូវបណ្តាលឲ្យរបួសបែកក្បាល

ចែករំលែក៖

​ ភ្នំពេញ ៖​ បុរសម្នាក់បានជិះម៉ូតូមួយគ្រឿងយ៉ាងលឿនចុះពីលេីស្ពានអាកាសស្ទឹងមានជ័យ​ ហេីយជ្រុលចង្កូតទៅបុកខឿនផ្លូវបណ្ដាលឱ្យដួលបែកក្បាលហូរឈាមពេញខ្លួន​ តែគាត់មិនព្រមទៅមន្ទីរពេទ្យ​ឡើយ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១២​និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែមិថុនា​ ឆ្នាំ២០២១ ស្ថិតនៅត្រង់ចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ​ ។

​ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ខាងលេីនេះបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូម៉ាកស្មាស់​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ 1U-0128 នៅលើស្ពានអាកាសស្ទឹងមានជ័យក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន​និងសង្ស័យថាស្រវឹងស្រាផង ខណៈមកដល់ចំណុចកើតហេតុក៏បានរេចង្កូតទៅបុកខឿនផ្លូវបណ្ដាលឲ្យដួលបោកនឹងថ្នល់រងរបួសបែកក្បាល។ ភ្លាមៗនោះដែរក៏មានរថយន្តសង្គ្រោះបន្ទាន់របស់គ្លីនិកឯកជនជាច្រើនគ្រឿងបានមកដឹកជនរងគ្រោះ​ទៅព្យាបាលមុខរបួស​ តែពេលនោះជនរងគ្រោះបានប្រកែកមិនព្រមទៅ​ទេ។

​ ក្រោយពេលកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុនិងបានត្រួតពិនិត្យទៅឃើញថាមិនមានខូចខាតដល់ទ្រព្យសម្បត្តិរដ្ឋ ក៏បានទំនាក់ទំនងទៅក្រុមគ្រួសារនិងសាច់ញាតិជនរងគ្រោះ ឲ្យមកទទួលយកជនរងគ្រោះទៅព្យាបាលនិងជួសជុលម៉ូតូដោយខ្លួនឯង​ ៕​

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print