ខេត្តស្វាយរៀង៖ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាកូនប្រុសម្នាក់ខណ:ដែលខឹងឪពុកម្ដាយមិនព្រមលក់ដីធ្វើផ្ទះថ្មីក៏មានចិត្តខឹងដុតផ្ទះឆេះម៉ត់សល់តែផេះ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ស្ថិតនៅចំណុចភូមិក្បាលថ្នល់ ឃុំត្នោត ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាជនសង្ស័យជាកូនមានឈ្មោះ
វៀង ភានិត អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឃុំខាងលើ។
ចំពោះផ្ទះដែលបុរសជាកូនដុតឆេះម៉ត់សល់តែផេះនោះមានទំហំ ៦ម៉ែត្រគុណនិឹង៥ម៉ែត្រធ្វើអំពីដើមប្រេងខ្យល់ ដំបូលប្រក់សង្ក័សី និងជញ្ជាំងបាំងសង្ក័សី។
តាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុគេឃើញក្រុមគ្រួសារនេះមានការឈ្លោះប្រកែកគ្នា ខណៈដែលជនសង្ស័យជាកូនប្រុសបានទាមទារឱ្យឪពុកម្ដាយលក់ដីចេញដើម្បីសាងសង់ផ្ទះថ្មីនឹងគេ។
ប្រភពបន្តថា ក្រោយមកស្រាប់តែមានអណ្ដាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅផ្អើលដល់អ្នកភូមិជិតខាងនាំគ្នាជួយពន្លត់ ប៉ុន្តែដោយភ្លើងឆេះពេញក្រមុំទៅហើយមិនអាចគ្រប់គ្រងស្ថានការណ៍បាននោះទេ។ ក្រោយកើតហេតុសមត្ថកិច្ចក៏បាន
ឃាត់ខ្លួនជនសង្ស័យជាកូនប្រុសបញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋ
បាលឃុំត្នោតដើម្បីចាត់ការបន្តតាមច្បាប់៕
ដោយ៖ យឹម សុថាន