អាវុធហត្ថកំពង់ឆ្នាំងពន្លាតដែនសមត្ថកិច្ច តាមប្រម៉ាញ់ករណីរក្សាទុកចែកចាយជួញដូរគ្រឿងញៀនឃាត់មនុស្ស៣នាក់និងថ្នាំញៀន

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ៣នាក់ត្រូវបានសមត្ថកិច្ចកម្លាំងកងរាជអាវុធហត្ថកំពង់ឆ្នាំង បានពន្លាតដែនសមត្ថកិច្ចរហូតដល់ខេត្តពោធិ៍សាត់ ដើម្បីធ្វើការឃាត់ខ្លួន ក្នុងករណីជួញដូរ ចែកចាយនិងរក្សាទុកគ្រឿងញៀន ។ ការឃាត់ខ្លួនក្រុមជនសង្ស័យនេះគឺធ្វើឡើងកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១នៅចំណុចភូមិស្វាយចេកជើង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

  សមត្ថកិច្ចកងរាជអាវុធហត្ថបានឱ្យដឹងថា  ជនសង្ស័យដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួនបាននាពេលនេះមាន ៖

១.ឈ្មោះ ហួយ ស្រីណាង ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅភូមិស្វាយចេកជើង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។២.ឈ្មោះ បូ បឿន ភេទប្រុស ឣាយុ៣៥ឆ្នាំ រស់នៅភូមិដងរុង ឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

៣.ឈ្មោះ សន សុផាត ភេទប្រុស ឣាយុ២៥ឆ្នាំ រស់នៅភូមិចំការចេកជើង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

  ក្នុងពេលឃាត់ខ្លួនសមត្ថិច្ចបានរកឃើញនូវវត្តុតាងមាន៖ ១.ថ្នាំញៀន(សង្ស័យម៉ាទឹកកក)ចំនួន០២កញ្ចប់ធំ និង០៣កញ្ចប់តូច ទម្ងន់១៥៨.៩១ក្រាម(ថ្លឹងទាំងថង់វេចខ្ចប់)។

២.ទូរស័ព្ទដៃចំនួន០៤គ្រឿង។

៣.ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១គ្រឿង។

៤.ប្រាក់រៀលចំនួន៥០០.០០០រៀល(ហាសិបមុឺនរៀល)។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ការិយាល័យជំនាញបានកសាងសំណុំរឿង បញ្ជូនទៅតុលាការសាលាដំបូងខេត្តកំពង់ឆ្នាំងដើម្បីចាត់ការបន្តតាមនីតិវិធី ៕

     

...

ដោយ ៖ ចន្ថា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print