កីឡាករវាយតឺន្នីសលំដាប់ពិភពលោក Novak Djokovic បានឈ្នះពានរង្វាន់ French Open ជាលើកទី ២របស់គាត់នៅពេលដែលគាត់បានស្តារមុខមាត់ឡើងវិញពីការប្រកួតចំនួន២សិតយកឈ្នះ Stefanos Tsitsipas ក្នុងលទ្ធផល ៦-៧ (៦) ២-៦ ៦-៣ ៦-២ ៦-៤ កាលពីរាត្រីថ្ងៃអាទិត្យឈានចូលថ្ងៃចន្ទ។
ជ័យជម្នះពាក់កណ្តាលផ្តាច់ព្រ័ត្ររបស់ Djokovic លើម្ចាស់ជើងឯក១៣ដង Rafa Nadal ទើបឡើងដល់វគ្គផ្តាច់ព្រ័ត្រ ខណៈដែលកីឡាករ Tsitsipas បានព្យាយាមក្លាយជាម្ចាស់ជើងឯក Grand Slam ដំបូងគេរបស់ប្រទេសក្រិក។
បុរសវ័យ៣៤ឆ្នាំ Novak Djokovic ដែលបានឈ្នះ French Open លើកទី១ នៅឆ្នាំ២០១៦ បានផ្តួលគូប្រកួតនៅសិតទី៣ និងទី៤ ខណៈ Tsitsipas លេងក្នុងវគ្គផ្តាច់ព្រ័ត្រ Grand Slam លើកដំបូងរបស់គាត់បានព្យាយាមរក្សាចំណាត់ថ្នាក់ដែលគាត់កំពុងឈរផងដែរ។
នៅក្នុងការផ្លាស់ប្តូរតែមួយនៅពីក្រោយកំណត់ត្រាចំនួន២០ដែលចែករំលែកដោយកីឡាករ Nadal និង Roger Federer កីឡាករ Djokovic បានក្លាយជាកីឡាករដំបូងគេនៅក្នុងយុគសម័យអាជីពដែលឈ្នះពានរង្វាន់ Grand Slam នីមួយៗយ៉ាងហោចណាស់២ដង ៕ដោយ៖ភារៈ