បើទោះបីកំពុងតែជួបផលលំបាកនិង មានឧបសគ្គជាច្រើនក្ដី ប៉ុន្ដែយុវជននៅ លើពិភពលោកជាកម្លាំងដ៏សំខាន់មួយ ដើម្បីផ្លាស់ប្ដូរឆ្ពោះទៅរកពិភពលោក មួយដែលប្រសើរជាងមុន។ តួនាទីរបស់ យុវជននឹងប្រសើរឡើងក្នុងការដោះ ស្រាយបញ្ហាសកល ខណៈដែលបានចូល រួមក្នុងកិច្ចប្រជុំនៃមហាសន្និបាតរបស់ អង្គការសហប្រជាជាតិ ។
វេទិកាយុវជនអន្ដរជាតិ(UNYF)បានពិភាក្សាអំពីការងារនិងជីវិតរស់នៅដែល រៀបចំឡើងដោយក្រុមប្រឹក្សាកិច្ចការ សេដ្ឋកិច្ចនិងសង្គមរបស់អង្គការសហ ប្រជាជាតិ(ECOSOC)បានប្រារឰឡើង នៅឯទីស្នាក់ការកណ្ដាលរបស់អង្គការ សហប្រជាជាតិ។ អគ្គលេខាធិការអង្គការ សហប្រជាជាតិលោក បាន គីមូន បាន អំពាវនាវឱ្យមានការលើកកម្ពស់តួនាទី របស់យុវជននៅទូទាំងពិភពលោក ហើយ ត្រូវតែមានតំណាងយុវជនឡើងនិយាយ ទៅកាន់ប្រទេសទាំង១៩៣ជាសមាជិក ចូលរួមនៅក្នុងវេទិកានេះ។ ប្រធានអង្គ ការសហប្រជាជាតិបានបញ្ជាក់ថា កម្លាំង យុវជនជាម្ចាស់អនាគតនៃមនុស្សជាតិ ជាជំនាន់ដែលមានឥទ្ធិពលក្នុងជីវិតសេដ្ឋកិច្ច នយោបាយ និងសង្គមនៅក្នុងប្រទេស នីមួយៗក៏ដូចជាទូទាំងពិភពលោក ។
លោក បាន គីមូន បន្ដទៀតថា បច្ចុប្បន្នយុវជនរងផលប៉ះពាល់ខ្លាំងជាងគេដោយសារតែវិបត្ដិនយោបាយ និង វិបត្ដិសេដ្ឋកិច្ចពិភពលោកបានជំរុញឱ្យ យុវជនប្រមាណ៧៣លាននាក់អត់ការ ងារធ្វើប្រចាំឆ្នាំ។ លើសពីនេះទៀតយុវ ជនរាប់លាននាក់បានក្លាយជាជនរងគ្រោះ ទាំងវ័យក្មេងក្នុងសង្គ្រាមឈ្លានពាន និង ជម្លោះសាសនាជនជាតិដើមភាគតិចឬកំពុងត្រូវបានទាញយកនៅក្រោមទម្រង់ផ្សេងៗគ្នាធ្វើឱ្យយុវជនគ្មានសិទ្ធិជ្រើសរើស ផ្លូវដើររបស់ខ្លួន ។
អង្គការសហប្រជាជាតិបាននិយាយ ថា យុវជន១.៨ពាន់លាននាក់សព្វថ្ងៃ នេះកំពុងប្រឈមនឹងបញ្ហាជាច្រើននៃជីវិត រស់នៅ ក្នុងនោះអ្នកគ្មានការងារធ្វើមាន រហូតដល់៦០ភាគរយ ភាគច្រើនស្ថិត ក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ មានមនុស្ស វ័យក្មេងប្រមាណ៥០០លាននាក់នៅទូ ទាំងពិភពលោករកប្រាក់ចំណូលតិចជាង២ដុល្លារក្នុងមួយថ្ងៃគឺស្ថិតនៅខាងក្រោម ភាពក្រីក្រនៃពិភពលោក ។
ទន្ទឹមនឹងនេះដែរអគ្គលេខាធិការ បាន គីមូន បានថ្លែងថា ឆ្នាំ២០១៥គឺមានសារ សំខាន់ជាពិសេសគឺក្មេងជំនាន់ក្រោយ ដែលអាចសម្រេចបានចុងបញ្ចប់នៃ ការអនុវត្ដគោលដៅអភិវឌ្ឍន៍សហស្ស វត្សរ៍(MDGS) និងចុះហត្ថលេខាលើ កិច្ចព្រមព្រៀងចុងក្រោយក្នុងកិច្ចសហ ប្រតិបត្ដិការលើការប្រយុទ្ធប្រឆាំងបម្រែ បម្រួលអាកាសធាតុ ។
នៅក្នុងឆ្នាំ២០១៥ ចំណុចសំខាន់ របស់ពិភពលោកគឺបើកឱកាសសម្រាប់ការផ្លាស់ប្ដូរជីវិតរស់នៅឱ្យកាន់តែប្រសើរ ឡើងគឺអាស្រ័យទៅលើមនុស្សវ័យក្មេង ជំនាន់ក្រោយអាចដាក់បញ្ចប់ ភាពអត់ ឃ្លាននិងការពារផលវិបាក ផលប៉ះពាល់ នៃបាតុភូតនៃការប្រែប្រួលអាកាសធាតុសកល។ កំណត់ការរំពឹងទុកសម្រាប់ ម្ចាស់អនាគតនៃពិភពលោកដែលអគ្គ លេខាធិការ បាន គីមូន បានអំពាវនាវ ដល់យុវជនដើម្បីឈានមុខគេក្នុងការ ប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ កសាងអនា គតភ្លឺស្វាងសម្រាប់មនុស្សគ្រប់គ្នានៅ លើពិភពលោករស់នៅក្នុងភាពរីករាយ និងមានសក្ដានុពលដ៏ធំមួយរបស់ប្រជាជនវ័យក្មេងនៅទូទាំងពិភពលោកមាន លំនឹងក្នុងឆាកជីវិត ។
ប្រធានអង្គការសហប្រជាជាតិបាន អំពាវនាវដល់យុវជនជាសកលគួរខិតខំ ដើម្បីមានភាពស័ក្ដិសមជាពលរដ្ឋនៃ សង្គមវិជ្ជមាន។ ការពង្រឹងសាមគ្គីភាព ការលើកកម្ពស់ការប្រយុទ្ធប្រឆាំងនឹងការរើសអើងពលរដ្ឋទាំងអស់រស់នៅដោយមានសមភាព នេះសមត្ថភាពក្នុងការ កសាងសន្ដិភាពនិងយុត្ដិធម៌ប្រកបដោយ និរន្ដរភាពនៅលើផែនដី បង្កើតទំនាក់ទំនង មិត្ដភាពនិងការយល់ដឹងគ្នាទៅវិញទៅមកនៅទូទាំងពិភពលោក។ លោកបាន សង្កត់ធ្ងន់ថា យុវជនគឺមានន័យស្រដៀង នឹងកម្លាំងថាមពល និងគំនិតឧបករណ៍ ដែលត្រូវការដើម្បីផ្លាស់ប្ដូរពិភពលោកឆ្ពោះទៅមួយថ្ងៃកាន់តែល្អប្រសើរ ។
ក្រុមអ្នកវិភាគយល់ឃើញថា យុវជន ជំនាន់ក្រោយដែលមានការយលដឹងខ្ពស់មានផ្នត់គំនិតរស់នៅបើកចំហទូលំ ទូលាយអាចជួយឱ្យពិភពលោកមានសន្ដិភាពបាន។ គម្រោងអភិវឌ្ឍន៍សហស្ស វត្សរ៍របស់អង្គការសហប្រជាជាតិដែលមានរយៈពេល១៥ឆ្នាំចាប់តាំងពីឆ្នាំ ២០០០ដល់ឆ្នាំ២០១៥ ពេលនេះបាន បញ្ចប់ទៅហើយ ប៉ុន្ដែមិនមានភាព រីកចម្រើនទាល់តែសោះ។ ពលរដ្ឋនៅ លើពិភពលោកស្ថិតនៅក្នុងភាពក្រីក្រ ដដែល អំពើហិង្សាក្នុងសង្គមកាន់តែកើន ឡើង ពលរដ្ឋគ្មានការងារធ្វើក៏កាន់តែ ច្រើនពិសេសគឺសេដ្ឋកិច្ចពិភពលោក នៅតែបន្ដធ្លាក់ចុះដដែលការបំពុល បរិយាកាសនៅតែជាចំណុចមិនចុះ សម្រុងគ្នា ។
ទាំងនោះបានបង្ហាញយ៉ាងច្បាស់ថា នយោបាយដឹកនាំរបស់មនុស្សជំនាន់មុន មិនអាចធ្វើឱ្យពិភពលោកស្រស់បំព្រង បានឡើយគឺមានតែភាពចម្រូងចម្រាសគ្នា មិនអាចដោះស្រាយចេញតែប៉ុណ្ណោះ។មានតែយុវវ័យជំនាន់ក្រោយទេ ដែល អាចសម្រេចជោគជ័យក្នុងការប្រែក្លាយពិភពលោកប្រកបដោយសន្ដិភាពនិរន្ដរភាព។ ការពង្រីកទំនាក់ទំនងបើកចំហ ការយល់ដឹងខ្ពស់ មិនអាត្មានិយម ដូច សម័យកាលនេះទើបប្រែក្លាយរឿងរ៉ាវ ទាំងឡាយឱ្យប្រសើរឡើងវិញ ។
ប៉ុន្ដែអ្វីដែលមនុស្សជំនាន់មុនបន្សល់ ទុកគឺការបែកបាក់ ការបាត់បង់ ហើយ យុវជនជាអ្នករងគ្រោះដែលត្រូវជួសជុលត្រូវរៀបចំសាជាថ្មីឡើងវិញ ហើយត្រូវ ចំណាយពេលយ៉ាងយូរ។ ផលលំបាក ដែលយុវជនត្រូវប្រឈមមុខនាពេលនេះគឺធ្វើយ៉ាងណាឱ្យបរិយាកាសពិភពលោក ប្រសើរឡើងវិញទើបអាចជួយសង្គ្រោះ ភពផែនដីគេចផុតពីគ្រោះមហន្ដរាយ ធម្មជាតិបាន ៕ ម៉ែវ សាធី