ក្រុមនាវាផ្ទុកយន្តហោះចម្បាំងអាមេរិកចូលទៅកាន់សមុទ្រចិនខាងត្បូងក្នុងពេលកំពុងប្រឈមមុខតានតឹង

ចែករំលែក៖

កម្លាំងទាហានជើងទឹកអាមេរិកបានប្រកាសថា ក្រុមនាវាផ្ទុកយន្តហោះអាមរិកដឹកនាំដោយនាវា USS Ronald Reagan បានចូលទៅកាន់តំបន់សមុទ្រចិនខាងត្បូង ។ ការបញ្ជូននាវាផ្ទុកយន្តហោះនេះកើតឡើងក្នុងពេលដែលអាមេរិកនិងចិនប្រឈមមុខកាន់តែតាន់តឹងដាក់គ្នាក្រោយពេលប្រទេសG7និងណាតូ សម្រេចទប់ស្កាត់ឥទ្ធិពលរបស់ចិន។
ចិនប្រឆាំងយ៉ាងខ្លាំងដល់សកម្មភាពយោធារបស់អាមេរិកនៅតំបន់សមុទ្រចិនខាងត្បូង ព្រោះវាធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់។ ដំណើរទៅកាន់សមុទ្រចិនខាងត្បូងកើតឡើងក្នុងពេលដែលចិនមានប្រតិកម្មយ៉ាងខ្លាំងដល់ក្រុមប្រទេស G7 ដែលចេញសេចក្តីប្រកាសថ្កោលទោសទីក្រុងប៉េកាំងនូវបញ្ហាជាច្រើន។ សកម្មភាពរបស់អាមេរិកនឹងបង្កឲ្យមានអសន្តិសុខ និងផ្លាស់ប្តូរទម្រង់នៅសមុទ្រចិនខាងត្បូង។
កម្លាំងទាហានជើងទឹកអាមេរិកបានលើកឡើងថា «ពេលនៅតំបន់សមុទ្រចិនខាងត្បូង ក្រុមនាវាចម្បាំងនឹងធ្វើសកម្មភាព សន្តិសុខជាច្រើន ក្នុងនោះមានការហោះហើរយន្តហោះចម្បាំង និងហ្វឹកហាត់វាយប្រហារតាមដែនអាកាសទៅលើគោលដៅដោយមានកិច្ចសហប្រតិបត្តិការ រវាងទាហានលើដែនអាសនិងដែនសមុទ្រ ។
នៅក្នុងសេចក្តីប្រកាសរបស់កម្លាំងទាហានជើងទឹកអាមេរិក «សកម្មភាពរបស់ក្រុមនាវាផ្ទុកយន្តហោះ គឺជាសកម្មភាពជាប្រចាំរបស់កម្លាំងទាហានជើងទឹកអាមេរិកនៅតំបន់សមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក៕

...

រូបភាព៖ baogiaothong

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print