ឪពុកឃើញកូនឆក់ខ្សែភ្លើង រត់ទៅរុញកូនចេញ រហូតឆក់ខ្លួនឯងស្លាប់ កូនរួចខ្លួន

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីបញ្ជូនទៅដល់មន្ទីរពេទ្យ ក្រោយហេតុការណ៍ ឆក់ខ្សែរភ្លើង ដោយកូនស្រី ចុះប្រមូលខោអាវ ស្រោមពូក ខ្នើយ ត្រូវបានខ្សែរភ្លើងឆក់ រួចឪពុកក៏បានរត់ទៅជួយកូនស្រី ក៏ឆក់ទាំង២នាក់តែម្ដង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥និង១០នាទីល្ងាចថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវលេខ៨០ សង្កាត់ស្រះចកឮ ខណ្ឌដូនពេញ។

សពមានឈ្មោះ ជុំ ស៊ន ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅប្ចុប្បន្ននៅបន្ទុប់ជួល តាមបណ្ដោយផ្លូវលេខ៨០ សង្កាត់ស្រះចកឮ ខណ្ឌដូនពេញ និងស្រុកកំណើត ឃុំ ជ្រៃឃ្មុំ ស្រុកស៉ីធកណ្ដាល ខេត្តព្រៃវែង។ចំណែកកីនស្រីមានឈ្មោះ ស៊ន ស្រីលីន អាយុ១៣ឆ្នាំ ស្នាក់នៅជាឪពុកម្ដាយនៅកន្លែងកើតហេតុ។

តាមប្រភពព័ត៌មាន បានអោយដឹងថានៅមុនពេលកើតហេតុ កូនស្រីបានទៅសារខោអាវកំរាលពូកនិងស្រោមខ្នើយដែលហាលតាមបង្កាន់ដៃដែកផ្ទះជាន់ទី៣ហើយកំរាលពូកនិងស្រោមខ្នើយបានខ្យល់បក់ប៉ើងធ្លាក់ចុះមកលើដំបូលសង៊័ង្កសីជាន់ទី២ហើយកូនស្រីបានចុះមកប្រមូល ខោអាវ ស្រោមពូក ស្រោមខ្នើយ នៅលើដំបូលសង្ក័សី ជាប់ជាមួយបង្គោលភ្លើងផងនោះ ស្រាប់តែត្រូវឆក់ខ្សែរភ្លើង ខណៈនោះ ឪពុកក៏បានរត់ទៅជួយកូនស្រី ក៏ឆក់ទាំង២នាក់តែម្ដង។
ភ្លាមៗនោះត្រូវបានបញ្ជូនទៅមន្ទីរ តែពេលដល់មន្ទីរពេទ្យបុរសជាឪពុកបានបាត់បង់ជីវិតទៅហើយ និងកូនស្រីត្រូវបានសង្គ្រោះទាន់ពេល។

បច្ចុប្បន្ន សពត្រូវបានគ្រួសារធ្វើបុណ្យនៅស្រុកកំណើតខេត្តព្រៃវែង តាមប្រពៃណី។ចំណែកកូនស្រីកំពុងសង្គ្រោះនៅមន្ទីរពេទ្យ៕

...

ដោយ៖  រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print