ខេត្តត្បូងឃ្មុំ ៖ លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងក្រុមការងារបានអញ្ជើញចូលរួមកិច្ចប្រជុំតាមប្រព័ន្ធ Zoom Meeting ជាមួយក្រុមការងារថ្នាក់ជាតិ អំពីការរៀបចំផែនការការពារ សន្តិសុខ សណ្តាប់ធ្នាប់ នៅតំបន់កោះថ្ម (X១៦) និងតាមដងផ្លូវ ចាប់ពីរាជធានីភ្នំពេញ រហូតដល់ភូមិសាស្ត្រ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ
កិច្ចប្រជុំប្រព្រឹត្តឡេីងនៅព្រឹកថ្ងៃអង្គារ ៦ កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១០និង០០នាទីព្រឹក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការរង និងជាប្រធានក្រុមការងារទី៤ លោកឧត្តមសេនីយ៍ឯក លោកឧត្តមសេនីយ៍ទោ លោកឧត្តមសេនីយ៍ត្រី និងមន្ត្រីពាក់ព័ន្ធមួយចំនួន នៃអគ្គស្នងការនគរបាលជាតិ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី ស្នងការដ្ឋាន បញ្ជាការដ្ឋានកងរាជអាវុធហត្ថ បណ្តារាជធានី-ខេត្តទាំង៦ តាមរយៈប្រព័ន្ធ Zoom Meeting នៅអង្គភាពរៀងៗខ្លួន ។
នាយឧត្តមសេនីយ៍អគ្គស្នងការរង មានប្រសាសន៍ក្រេីនរំលឹកដល់មន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តទាំងអស់គ្នាឱ្យបានខ្ជាប់ខ្ជួន តាមវិធានរបស់ក្រសួងសុខាភិបាល និង ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាល ដើម្បីការពារ ទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ៕
ដោយ៖ វណ្ណៈ