មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រជុំផ្សព្វផ្សាយការងារ តាមប្រព័ន្ធ Online (Google Meet)!

ចែករំលែក៖

ភ្នំពេញ៖ នារសៀល ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំតាមប្រព័ន្ធ Online (Google Meet) ដោយមានការចូលរួមពី លោកមេបញ្ជាការរង សេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១៤ និងលោកមេបញ្ជាការ-មេបញ្ជាការរង វរសេនាតូចលេខ១។

ក្នុងកិច្ចប្រជុំនាពេលនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានផ្តោតជាសំខាន់លើការផ្សព្វផ្សាយនូវវិធានការនៃការរស់នៅ និងអនុវត្តការងារតាមបែបគន្លងថ្មី ក្នុងសម័យកូវីដ-១៩ ដល់នាយទាហាន តាមបណ្តាអង្គភាព ដែលចូលរួមប្រជុំទាំងអស់ ឲ្យចេះសម្របខ្លួនទៅតាមកាលៈទេសៈជាក់ស្តែង និងក្រើនរំលឹកដល់សមាជិកទាំងអស់ ឲ្យបន្តចូលរួម បង្ការ ទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ស្របតាមការណែនាំ របស់ក្រសួងសុខាភិបាល និង អនុវត្តឲ្យបានម៉ឹងម៉ាត់ នូវវិធានការ «៣ការពារ និង៣កុំ» របស់ប្រមុខរាជរដ្ឋាភិបាល នៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែងព្រម ទាំងបានធ្វើការផ្សព្វផ្សាយ នូវខ្លឹមសារការងារដែលត្រូវអនុវត្តមួយចំនួនទៀតផងដែរ៕

...


ដោយ៖ ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print