ឃាត់ខ្លួនជនជាតិឡាវពីរនាក់រឹបអូសគ្រឿងញៀនជិត៥គីឡូក្រាម

ចែករំលែក៖

ខេត្តព្រះវិហារ ៖ ជនជាតិឡាវ២នាក់ត្រូវបានសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែនចាប់ខ្លួន និងរឹបអូសគ្រឿងញៀនជិត ៥ គីឡូក្រាម នៅព្រះវិហារ
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និង៣២នាទី ថ្ងៃទី១៦ មិថុនា ២០២១។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថាកម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក១) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរ មានការចូលរួមពីកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ. កម្លាំងរបស់ ប៉ុស្តិ៍កំពង់កំស្រឡៅ នៃវរ:ការពារព្រំដែនលេខ ១០៥. ព្រមទាំងមានការសម្របសម្រួលពី លោកទី សុវិនថាល់ ព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្ត ព្រះវិហារ បានបើកការ ស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែនចូលពីឡាវមកកម្ពុជាតាមផ្លូវទឹក នៅចំណុច ភូមិកំពង់ពោធិ៍ ឃុំកំពង់ស្រឡៅ១ ស្រុកឆែម ខេត្តព្រះវិហារ ។
ជាលទ្ធផលកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ២នាក់
១-ឈ្មោះ MOUAN VORLABOUD ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិ ឡាវ។
២-ឈ្មោះ កែវ ថា ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិ ឡាវ។
ព្រមទាំងដកហូតនូវវត្ថុតាងបានរួមមាន
– សារធាតុញៀនប្រភេទ មេតំហ្វេតាមីន (ICE)៥កញ្ចប់ធំ ទម្ងន់ ៤ គ.ក្រ ៩៨៨.៨៤ក្រាម
-មធ្យោបាយដឹកជញ្ជួន: ទូកយន្ត ១គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យក ខាងលើ បានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីកសាងសំណុំរឿងបន្ត ទៅសាលាដំបូងខេត្តព្រះវិហារ តាមនីតិវិធី ៕

...

ដោយ ៖ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print