រដូវកាលថ្មីនៅ Premier League​ ៖ Man City ប៉ះ Tottenham, Brentford ប៉ះ Arsenal ខណៈ Liverpool ​ប៉ះNorwich

ចែករំលែក៖

ម្ចាស់ជើងឯករង Champions League ក្រុម Manchester City នឹងត្រូវធ្វើដំណើរទៅជួបក្រុមមាន់ខ្នាយមាស Tottenham នៅចុងសប្តាហ៍ថ្ងៃបើករដូវកាលថ្មីឆ្នាំ ២០២១-២០២២ នៃក្របខ័ណ្ឌ Premier League 

ការប្រកួតលើកដំបូងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែសីហា ហើយក្រុមBrentford ដែលទើបឡើងកាន់តំណែងថ្មីនឹងធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍ក្រុម Arsenal ក្នុងការប្រកួតលីគកំពូលអង់គ្លេសលើកដំបូងរបស់ពួកគេចាប់តាំងពីរដូវកាលឆ្នាំ១៩៤៦-១៩៤៧ ។

Norwich និង Watford ដែលត្រូវបានឡើងឋានៈកាលពីរដូវកាលមុនក៏ត្រូវជួប Liverpool និង Aston Villa រៀងៗខ្លួន។ ចំណែកក្រុមបិសាចក្រហម Manchester United ត្រូវបើកកីឡដ្ឋាន Old Trafford ទទួលស្វាគមន៍ Leeds ខណៈដែលម្ចាស់ជើងឯក Champions League ក្រុម Chelsea ធ្វើជាម្ចាស់ផ្ទះទទួល Crystal Palace 

ក្លិបនៅ Premier League អាចទទួលអ្នកគាំទ្របានតាមការបន្ថយសមត្ថភាពនៅពេលការរឹតត្បិតការឆ្លងរាលដាលជំងឺ Covid-19 បានធូរស្បើយនៅចុងយុទ្ធនាការ២០២០-២០២១ ។

គេនៅមិនទាន់ដឹងថា មានអ្នកគាំទ្រប៉ុន្មាននាក់ដែលអាចចូលរួមការប្រកួតបើកឆាករដូវកាលថ្មីនេះទេប៉ុន្តែក្របខ័ណ្ឌ Premier League បានប្រកាសថា ខ្លួនបានប្តេជ្ញាចិត្តចំពោះមហិច្ឆតានៃការមានកីឡដ្ឋានពេញលេញរួមទាំងអ្នកគាំទ្រដែលនៅឆ្ងាយពីដើមរដូវកាលនេះ។

ការប្រកួតវគ្គផ្តាច់ព្រ័ត្រផ្នែកបុរស និងនារីនឹងក្លាយជាព្រឹត្តិការណ៍កីឡាក្រៅទឹកដីដំបូងបង្អស់របស់ចក្រភពអង់គ្លេសដែលអាចទទួលអ្នកទស្សនាបានច្រើនកុះករនៅក្នុងខែកក្កដា ស្របពេលដែលកីឡដ្ឋាន Wembley ក៏នឹងអាចធ្វើជាម្ចាស់ផ្ទះនៃការប្រកួតដែលមានសមត្ថភាពឲ្យមានអ្នកគាំទ្រ៥០ភាគរយស្មើនឹង៤៥.០០០នាក់សម្រាប់វគ្គជម្រុះនៃព្រឹត្តិការណ៍យូរ៉ូ២០២០ 

...

ដោយ៖ ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print