ភ្នំពេញ៖ នៅមិនទាន់ស្ងាត់បាត់ពីការតាមដានរបស់ទស្សនិកជននៅឡើយក្រោយពីរឿងរ៉ាវចម្រូចម្រាសនៃគូស្នេហ៍តារាសម្តែង លោកយិត មាសឧស្សាហ៍ ហៅ អេដវីន និងអ្នកមេម៉ាយកូន២អ្នកនាង សុទ្ធបញ្ចកា។ ថ្ងៃនេះអ្នកនាង បញ្ចកា ដែលបានលើកឡើងថាបានរងហិង្សាពីគូស្នេហ៍លោក អេដវីន នោះ គឺបានបន្តបញ្ចេញរឿងអាស្រូវព្រៃផ្សៃបន្តិចម្តងៗដែល អេដវីនបានធ្វើដាក់នាង។
អ្នកនាង បញ្ចកាបានបញ្ជាក់ថា “សាកបិតភ្នែកស្រម៉ៃមើល ពេល ដែរគេបិតទ្វារជិត មិនអោយនាក់ណាចូលមកជួយ ហើយដកខ្សែរក្រវ៉ាត់ ទំហំបុិន 3 ម្រាមដៃ វាយក្បាលញុំ ប្រហែល 10 ដង វាយយកវាយយក មិនដកដៃ ពេលនោះខ្ញុំឈឺពេក ក៏យកដៃរង ហើយ គេមិនឈប់ទេ គេមកវាយ ខ្លួនខ្ញុំថែមគ្រប់កន្លែង រហូតខ្ញុំ រត់ទៅគន្លាតពូក លើកដៃសំពះគេ “ បងអើយ ឈប់វាយអូនទៅ អូនឈឺណាស់ អូនអត់ខុសជាមួយបងទេ មិចបងមិនជឿអូន “ តែគេមិនឈប់ដដែល គេវាយយកវាយយកទៀត រហូត ខ្ញុំគាំង ខ្ញុំស្ទះ គេក៏ឈប់មួយភ្លែត ហើយ គេឃើញខ្ញុំងើបមក គេក៏បោចសក់ ខ្ញុំអូស ទំលាក់ពីលើជណ្តើរ ហើយក្បាលខ្ញុំ បោកទៅនឹងជញ្ជាំង មួយទំហឹង ខាងក្រោយ ហើយ គេ ចាប់បោកខ្ញុំ ផ្ទប់នឹងឥដ្ធ ហើយខ្ញុំនៅតែយំសំពះ អង្វរគាត់ “ បងអើយឈប់ទៅ អូនឈឺណាស់ “ តែគេមិនស្តាប់ នៅតែដដែល វាយរហូតខ្ញុំស្រងល់ គេក៏ចាប់អូសខ្ញុំឡើងម៉ូតូ ទៅផ្ទះខ្ញុំមួយទៀត ដែលកូនខ្ញុំនៅទីនោះ !!! សុំនិយាយបុិននឹង…ចាំអារម្មណ៏ស្ងប់តិច ចាំពន្យល់សាច់រឿងហេតុអីទៅជាអញ្ចឹង ….ហើយពេលនេះខ្ញុំគ្រាំក្នុង ក្បាលខ្ញុំយប់ឡើង ឈឺរហូតយំ គេងមិនលក់2 ថ្ងៃហើយ ។ នាងថាអត់ទេ អត់ឈឺទេបុិននឹង តែអីដែរឈឺបំផុតគឺ ឈឺចិត្ត ឈឺបេះដូង ឈឺចាប់ស្ទើរស្លាប់ មនុស្សដែរខ្ញុំស្រលាញ់បំផុត លើសជីវិត អ្វីក៏ហ៊ានលះបង់ដើម្បីនៅជិតគ្នា បែរជាហ៊ានលើកដៃវាយខ្ញុំដូចសត្វធាតុ ! ប៉ុន្មានថ្ងៃកើតហេតុភ្លាម ញុំពិតជាមិនចង់យករូបបែបនេះ យកមក post ទេ ព្រោះពេលចង់សសេរហើយ ខ្ញុំសសេរទៅមុខអត់រួចទេ ព្រោះបេះដូងខ្ញុំឈឺខ្លាំង ទឹកភ្នែកខ្ញុំហូរខ្លាំងទប់មិនជាប់ទេ ។
ស្តាប់ការរៀបរាប់នេះបានធ្វើឲ្យមហាជនជាស្លុតចិត្តអាណិតនាងជាពន់ពេក និងមិនអាចទប់អារម្មណ៍មិនខឹងតារាសម្តែងលោក អេដវីន បាន។ កាន់តែធ្វើឲ្យលេចចេញការរិះគន់ធ្ងន់ៗទៅកាន់តារាសម្តែងរូបនេះគឺក្រោយពីនាងបានបញ្ចេញនូវរូបថតជាច្រើនសន្លឹកដែលបានបង្ហាញពីដងខ្លួនត្រូវជាំខ្មៅឡើងវ៉ល់សាច់ គួរឲ្យអាសូរជាពន់ពេក រហូតមានអ្នកខ្លះចេញសារថ្កោលទោលចំពោះករណីនៃការប្រើប្រាស់ហិង្សានេះផងដែរ។
គេនៅមិនទាន់អាចស្វែងរកការបញ្ជាក់ពីតារាសម្តែង លោក អេដវីន បាននៅឡើយទេ ដែលសូម្បីតែហ្វេសប៊ុកផ្លូវការរបស់លោកក៏ត្រូវបានប្លុកចោលផងដែរ។
គួរបញ្ជាក់ដែរថា រឿងរ៉ាវហិង្សាយ៉ាងដំណំទៅលើគូស្នេហ៍ពីសំណាក់តារាសម្តែង អេដវីន បានធ្វើឲ្យកក្រើកពេញបណ្តាញសង្គមហ្វេសប៊ុកចាប់តាំងពីរាត្រីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ ក្រោយពីអ្នកនាងបញ្ចកាបានទម្លាយរូបថតមួយចំនួននៃសភាពរាងកាយដែលរងការវាយដំយ៉ាងធ្ងន់ពីលោក អេដវីន និងសារដ៏ចាក់ដោតមួយចំនួន រហូតលេចចេញសារឆ្លើយឆ្លងចោទប្រកាន់គ្នាជាហូរហែរ។ ក្រោយពីតារាសម្តែង រូបនេះបានទម្លាយរឿងសង្សារមានប្រុសថ្មីនាំមកដេកក្នុងផ្ទះនោះ។ បញ្ហានេះកាន់តែរាលដាលដល់មនុស្សពាក់ព័ន្ធមួយចំនួនដោយ អ្នកនាង បញ្ចកា បានមការបញ្ចេញរូបថតអំពីសារឆ្លើយឆ្លងមួយចំនួនលើរឿងទំនាក់ទំនងស៊ីជម្រៅជាមួយនារីមួយចំនួននោះ៕