កីឡាករចាំទីមីយ៉ាន់ម៉ា ស្នើសុំភៀសខ្លួននៅជប៉ុន ខ្លាចត្រូវគេសម្លាប់ពេលវិលទៅស្រុកវិញ

ចែករំលែក៖

ក្រោយការចាញ់ជប៉ុន ដល់ទៅ១០-០ កីឡាករចាំទីមីយ៉ាន់ម៉ា Pyai Lyan Aung ស្នើសុំនៅជប៉ុនដោយបារម្ភខ្លាចត្រូវគេសម្លាប់ពេលវិលត្រឡប់ទៅប្រទេសវិញ។

កីឡាករ Pyai Lyan Aung បានជ្រើសរើសបន្តនៅក្នុងជប៉ុន ក្រោយមិនអាចការពារទី បានល្អទុកឲ្យជប៉ុនស៊ុតបញ្ចូលទីបានដល់ទៅ១០ គ្រាប់ ក្នុងការប្រកួតវគ្គជម្រុះវើលខប់ ២0២២ជុំទីពីរ ក្នុងពូលF ។ កីឡាករខាងលើបានលើកឡើងថា ពេលវិលត្រឡប់ទៅប្រទេសវិញ អាចនឹងត្រូវគេសម្លាប់ ហើយពាក់ព័ន្ធដល់គ្រួសារទៀតផង។ ក្នុងថ្ងៃដែលក្រុមជម្រើសជាតិមីយ៉ាន់ម៉ាចាកចេញពីប្រទេសទៅកាន់ទីក្រុង Chiba ធ្វើជាភ្ញៀវតទល់ជាមួយក្រុមជម្រើសជាតិជប៉ុន ក្នុងពូល F ជម្រុវើលខប់២០២២។ ក្រុមសន្តិសុខក្នុងរបបដឹកនាំដោយយោធា បានទៅកាន់ផ្ទះបណ្តាកីឡាករជម្រើសជាតិ។

ចាប់តាំងពីមីយ៉ាន់ម៉ាធ្លាក់ក្នុងវិបត្តនយោបាយ មេដឹកនាំប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ា លោកស្រី អោងសានស៊ូជី ហើយវិបត្តិក្នុងសង្គមកាន់តែអាក្រក់។ ពលរដ្ឋនៅទូទាំងប្រទេសមីយ៉ាន់ម៉ា ធ្វើបាតុកម្មទាមទារឲ្យដោះលែងលោកស្រីស៊ូជី នឹងផ្តល់អំណាចទៅឲ្យរដ្ឋាភិបាលស៊ីវិលវិញ។ ក្រុមបាលទាត់ជម្រើសជាតិ ក៏បានចូលរួមធ្វើបាតុកម្ម ដើម្បីបង្កើនការគាំទ្រពីសហគមន៍អន្តរជាតិប្រឆាំងការធ្វើរដ្ឋប្រហារ។
មុនពេលក្រុមបាលទាត់ជម្រើសជាតិ មីយ៉ាន់ម៉ា ទៅកាន់ជប៉ុន កីឡាករចាំទីលេខមួយ Kyaw Zin Htet បដេសេធចូលរួមបម្រើប្រទេសជាតិ ក្រោមការដឹកនាំរបស់យោធាមីយ៉ាន់ម៉ា ។ នៅទីបំផុតក្រុមជម្រើសជាតិមីយ៉ាន់ម៉ា ក៏បានទៅដល់ប្រទេសជប៉ុន ដើម្បីប្រកួតចុងក្រោយជម្រុះវើលខប់ជុំទីពីរ ដោយមានលទ្ធផលចាញ់ជប៉ុនដល់ទៅ ១០-០ ។ ពេលទៅដល់ជប៉ុន ពលរដ្ឋមីយ៉ាន់ម៉ាដែលរស់នៅជប៉ុននាំគ្នាធ្វើបាតុកម្មនៅខាងក្រៅទីលានប្រកួត ទាមទារដោះលែងលោកស្រីស៊ូជី ៕

...

រូបភាព៖ PB

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print