ខេត្តកំពង់ចាម ៖ លោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងលោកស្នងការរង លោកអធិការ-អធិការរង និងសហការី នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ បានចុះសួរសុខទុក្ខកងកម្លាំងដែលកំពុងធ្វេីចត្តាឡីស័កនៅប៉ុស្តិ៍នគរបាលរដ្ឋបាលល្វាលេី ស្រុុកចំកាលេី បន្ទាប់ពីរកឃេីញពាក់ព័ន្ធនឹងអ្នកវិជ្ជមានជំងឺកូវីដ-១៩ ។
ឆ្លៀតឱកាសសូរសុខទុក្ខ លោកស្នងការ បានជំរុញការងារឲ្យបន្តការសាងសង់អាគារប៉ុស្តិ៍ល្វាឲ្យបានរួចរាល់ក្នុងពេលឆាប់ៗខាងមុខនេះ ។ បន្ទាប់មកលោកបានបន្តចុះត្រួតពិនិត្យមេីលការសាងសងអាគារថ្មីប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកបាក់ ស្រុកស្ទឹងត្រង់ ដែលកំពុងនឹងដំណេីរការសាងសង ។
ទន្ទឹមនឹងនោះ លោកបាននាំយកអំណោយដ៍ថ្លៃថ្លារបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ នូវថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួនឧបត្ថមដល់កងម្លាំងនគរបាលប៉ុស្តិ៍ និងកម្លាំងដែលកំពុងធ្វេីចត្តាឡីស័កផងដែរ ៕
ដោយ៖ វណ្ណៈ