មនុស្ស៨នាក់ត្រូវបានចាប់ខ្លួនក្នុងករណីផ្ទុះនៅខេត្ត Hubei ប្រទេសចិន

ចែករំលែក៖

ប្រព័ន្ធគ្រប់គ្រងនៃស្ថាប័នចែកចាយហ្គាសរបស់ក្រុមហ៊ុន China Gas Holdings មានការធ្វេសប្រហែស បង្កឲ្យផ្ទុះបំពង់បង្ហូរហ្គាសសម្លាប់មនុស្ស២៥នាក់និងរបួសជាង១០០នាក់ ។ នៅពេលនេះក្រុមជំនាញបានចាប់ខ្លួនបុគ្គលិកគ្រប់គ្រង៨នាក់ដែលជាប់ពាក់ព័ន្ធនឹងការផ្ទុះបំពង់បង្ហូរហ្គាស។
នៅក្នុងសេចក្តីប្រកាសនាថ្ងៃទី ១៨ខែមិថុនា មន្ត្រីខេត្តHubei បានឱ្យដឹងថា បុគ្គលិក៨នាក់របស់ក្រុមហ៊ុន China Gas Holdings ត្រូវកម្លាំងសន្តិសុខចាប់ខ្លួនក្រោយការផ្ទុះបំពង់បង្ហូរហ្គាសសម្លាប់មនុស្ស ២៥នាក់ និង១៣៨នាក់រងរបួស ហើយបំផ្លាញទ្រព្យសម្បត្តិជាច្រើន កាលពីថ្ងៃទី១៣ខែមិថុនា។
បុគ្គលិក៨រូបដែលបានចាប់ខ្លួន ស្ថិតនៅក្នុង សាខា Shiyan Dongfeng Zhongran City Gas Development Co ជាស្ថាប័នផ្គត់ផ្គង់ហ្គាសដលខេត្ត Hobei ។ ការផ្ទុះបានបំផ្លាញ ទីតាំងផ្សារលក់ម្ហូបអាហារ និងបានធ្វើឲ្យទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុន China Gas ធ្លាក់ចុះដល់ទៅ៩,៧% នៅថ្ងៃទី ១៨ខែមិថុនា ។
នៅក្នុងសេចក្តីប្រកាសរបស់មន្ត្រីរដ្ឋាភិបាលខេត្ត Hubei បញ្ជាក់ថា ប្រព័ន្ធគ្រប់គ្រងរបស់ក្រុមហ៊ុនមិនធានាកម្រិតសុវត្ថិភាព បង្កឲ្យមានកំហុសយ៉ាងធំមិនអាចលើកលែងបាន។ នៅពេលនេះក្រុមហ៊ុន China Gas មិនទាន់មានប្រតិកម្មអ្វីនោះឡើយចំពោះហេតុការណ៍ខាងលើ៕

...

រូបភាព៖ CGTN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print