ខេត្តរតនគិរី៖ ការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩នៅខេត្តរតនគិរីដែលជាការផ្ទុះនៅក្នុងសហគមន៍ទ្រង់ទ្រាយធំលើកដំបូងគឺមានមនុស្សជាច្រើននាក់វិជ្ជមាន។
នៅក្នុងភូមិសាស្ត្រខេត្តរតនគិរីក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរីនៅថ្ងៃទី១៨-១៩ខែមិថុនាឆ្នាំ២០២១បានស្រាវជ្រាវរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន១០៤នាក់ដែលពាក់ព័ន្ធនឹងព្រិឹត្តិការណ៍២០កុម្ភៈនោះ។
រដ្ឋបាលខេត្តរតនគិរីមានកិត្តិយសសូមជម្រាបនិងអំពាវនាវដល់សាធារណជនទាំងអស់ថា តាមរយៈលទ្ធផលខាងលើបង្ហាញថាជំងឺកូវីដ-១៩បាននិងកំពុងមានវត្តមានផ្ទុះរាលដាលដល់សហគមន៍ទ្រង់ទ្រាយធំនិងអាចរាលដាលបន្តបន្ទាប់ទៀតដែលបង្កជាហានិភ័យដល់សុខភាពសាធារណៈរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត។
សាធារណជនទាំងអស់ដែលបានពាក់ព័ន្ធផ្ទាល់និងប្រយោលជាមួយបុគ្គលខាងលើសូមស្ម័គ្រចិត្តធ្វើតេស្តសំណាកឬនៅដាច់ដោយឡែកពីអ្នកដទៃដើម្បីតាមដានសុខភាពជាប្រចាំផង។
បើមានសង្ស័យសូមរាយការណ៍ភ្លាមទៅអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានឬទំនាក់ទំនងតាមទូរស័ព្ទ០៩៧៥៩៥៧៧៨៨/០៩២.១២១៣៨៣/០៩៧ ៧៧៥១២១២។
អាជ្ជាធរសង្ឃឹមយ៉ាងមុតមាំថាសាធារណជនទាំងអស់និឹងចូលរួមអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់ជាទីបំផុតនូវវិធានការ៣កុំ ៣ការពារ និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចដើម្បីបង្ការនិងទប់ស្កាត់ការឆ្លងរីករាលដាលនៃកូវីដ-១៩ចូលក្នុងសហគមន៍និងក្រុមគ្រួសារបន្តទៀត។
ការរកឃើញវិជ្ជមានកូវិីដ-១៩នោះភាគច្រើនកើតមាននៅក្នុងតំបន់ភូមិសាស្រ្តសង្កាត់ឡាបានសៀក.សង្កាត់បឹងកន្សែង ក្រុងបានលុងនិងស្រុកបរកែវ ឯអ្នកទាំងអស់នោះស្ថិតកំពុងសម្រាកព្យាបាលនិងធ្វើចត្តាឡីស័កផងដែរ។
សូមជម្រាបបងប្អូនប្រិយមិត្តភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលចង់មកកម្សាន្តខេត្តរតនគិរីនោះមេត្តាជ្រាបថា តំបន់កម្សាន្តនានាក្នុងខេត្តរតនគិរីមិនទាន់ត្រូវបានអនុញ្ញាតឱ្យបើកបម្រើភ្ញៀវទេសចរនៅឡើយទេ ជាពិសេសតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្ត បឹងយក្ខឡោមនោះតែម្តងនិងតំបន់់នានាក្នុងក្រុងបានលុង សមត្ថកិច្ចកំពុងយាមកាមដោយប្រុងប្រយ័ត្ននូវរាល់ភ្ញៀវដែលចេញចូលនៅតំបន់មួយចំនួននោះ៕
ដោយ៖ ជីវ័ន្ត