ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មនុស្សប្រុសស្រី៣នាក់ដែលជិះក្នុងរថយន្តហាយឡេនឌ័រមិនមានរងគ្រោះថ្នាក់ខណ:បើកមិនប្រកាន់ស្ដាំបុករថយន្តកុងតឺន័របញ្ច្រាសទិសគ្នា យ៉ាង
ពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងព្រឹក។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៥នាទីព្រឹកថ្ងៃទី២០ខែ មិថុនា ឆ្នាំ២០២១ ស្ថិតនៅ លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ១១០និង១១១នៅភូមិត្របែកប្រហោង ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
សមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំបានឲ្យដឹងថា អ្នកបើករថយន្តម៉ាកហាយឡេនឌ័រត្រូវបានស្គាល់ឈ្មោះម៉ៅ រុន អាយុ៥១ឆ្នាំមុខរបរកសិករ រស់នៅ ភូមិប្រសូតទី១ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង និងអ្នករួមដំណើរមានឈ្មោះ ធូ សោភ័ណ្ឌភេទស្រី អាយុ៥៤ ត្រូវជាប្រពន្ធរស់នៅភូមិមិត្តភាព សង្កាត់ព្រែកឯង ស្រុកកៀងស្វាយ ខេត្តកណ្ដាល និងឈ្មោះ សោម សាវេត ភេទស្រី អាយុ៧៣ឆ្នាំត្រូវជាម្ដាយ រស់នៅភូមិប្រសូតទី២ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
ចំណែកអ្នកបើករថយន្តកង់ទីម័រមានឈ្មោះ មុត ស៊ាត អាយុ៤១ ឆ្នាំមុខរបរបើកបររថយន្ត រស់នៅភូមិតាងួន ឃុំល្វាឫស្សី ស្រុកជីក្រែក ខេត្តសៀមរាបមិនមានរងរបួសនោះទេ។
តាមសាក្សីបានអោយដឹងថាមុនកើតហេតុមានរថយន្តកុងតឺន័រមួយគ្រឿងម៉ាក HINO ពណ៌ខៀវពាក់ស្លាកលេខ ភ្នំពេញ៣E -២៤៩០លើកំណាត់ផ្លូវជាតិលេខ១ខណ:នោះស្រាប់តែមានរថយន្តម៉ាកហាយឡេនឌ័រមួយគ្រឿង
ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ២T-១៤៩៣ដោយបើកមិនប្រកាន់ស្ដាំបញ្ច្រាស់ទិសគ្នាស្រាប់តែរេ៉ចង្កូតមកបុករថយន្តកង់តឺន័រយ៉ាងពេញទំហឹងលាន់ដូចរន្ទះបង្កការភ្ញាក់ផ្អើលតែម្ដង។
ក្រោយកើតហេតុសមត្ថកិច្ចបានមកដល់ធ្វើការវាស់វែងនិងអូសយក
មធ្យោបាយធ្វើដំណើររថយន្តទាំងពីរគ្រឿងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំដើម្បីដោះស្រាយគ្នាពេលក្រោយតាមច្បាប់៕
ដោយ៖ យឹម សុថាន