រថយន្តស៊េរីទំនេីប​ Ford Ranger បុកដេីមឈេីនិងរបងដីឡូត៍នៅតាមផ្លូវបេតុងព្រៃស​ បណ្ដាលឲ្យក្រឡាប់ផ្ងារជេីងនិងខូចខាតយ៉ាងដំណំ

ចែករំលែក៖

​ ភ្នំពេញ​ ៖​ បុរសម្នាក់បានបើករថយន្តស៊េរីទំនើបម៉ាក​ Ford Ranger ក្នុងល្បឿនលឿនហើយសង្ស័យងោកមួយភាំងក៏រេចង្កូតទៅបុកដើមក្រខុបបាក់អស់ពីរដើមនិងជ្រុលទៅបុករបងថ្មដីឡូត៍រងការខូចខាតបន្ថែមទៀត​ ទេីបរថយន្តបង្កបានក្រឡាប់ផ្ងារជេីងច្រងាង​ៗ ។
​ ក្នុងឧប​ទ្ទវហេតុនេះបានបង្កការភ្ញាក់
ផ្អេីលកាលពីវេលាម៉ោង២​និង៥០នាទីរសៀលថ្ងៃទី២១​ ខែមិថុនា​ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងព្រៃស​ ភូមិព្រៃវែងខាងកើត​ សង្កាត់ព្រៃវែង​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ខាងលេីនេះបានប្រាប់ឱ្យដឹងថា​ មុនពេលកើតហេតុ​ គេបានឃេីញរថយន្តស៊េរីទំនេីបមួយគ្រឿងម៉ាកFORD RANGER ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ 2BA-3691បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមណ្ដោយផ្លូវបេតុងព្រៃស​ ក្នុងទិសដៅពីលិចទៅកើតដោយប្រើល្បឿនលឿន​ ខណៈមកដល់ចំណុចកើតហេតុសង្ស័យអ្នកបេីកបរងងុយដេកទេីបរេចង្កូតទៅបុកដើមក្រខុបបាក់អស់ពីរដើមហើយរថយន្តមិនទាន់អស់ល្បឿនបានជ្រុលទៅបុករបងថ្មដីឡូត៍ជាប់ផ្លូវនោះបន្ថែមទៀតបណ្តាលឱ្យរងការខូចខាត ចំណែកឯរថយន្តបង្កបានក្រឡាប់ជាច្រេីនត្រឡប់បះជេីងច្រងាង​ៗ តែអ្នកបើកបររងរបួសស្រាលប៉ុណ្ណោះ។

​ ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុ​ និងបានសហការជាមួយជំនាញចរាចរណ៍ធ្វើការវាស់វែងហៅរថយន្តស្ទូច​មកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ​ រង់ចាំម្ចាស់ចូលខ្លួនដោះស្រាយនៅពេលក្រោយ​ ៕​

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print