បុត្ររបស់ព្រះរាជបុត្រ Harry និង Meghan គឺ Archie និង Lilibet នឹងទទួលបានសិទ្ធិនៅក្នុងការជ្រើសរើសថា តើត្រូវធ្វើជា ព្រះរាជបុត្រ ឬព្រះនាងដែរឬទេនៅពេលពេញវ័យ១៨ឆ្នាំ ហើយក្រោយពេលព្រះអង្គម្ចាស់ Charles ឡើងគ្រងរាជ្យ។
ព័ត៌មានខាងលើត្រូវបានសារព័ត៌មានអង់គ្លេសផ្សព្វផ្សាយ ពាសពេញថា ព្រះរាជបុត្រ Charles នឹងធានាថា បុត្រា Harry និង Meghan គឺ Archie នឹងមិនក្លាយទៅជារាជបុត្រជាដាច់ខាត។ទាំងនោះជាផ្នែកមួយនៃការបង្រួមតូចរបបរាជានិយមនៅអង់គ្លេស។
នៅក្នុងសៀវភៅ Battle of Brothers ស្តីពី William និង Harry សកម្មភាពរបស់ព្រះអង្គម្ចាស់ Charles នឹងមិនអាចកើតឡើងនោះឡើយ។ ព្រះអង្គម្ចាស់ Charles មានបំណងចង់ដកតួនាទីជារាជវង្ស របស់គ្រួសារ Sussex ក្នុងពេលព្រះអង្គឡើងគ្រងរាជ្យ គឺជារឿងមិនអាចកើតឡើងនោះឡើយ ។
ជាមួយគ្នានេះអ្នកដែលរស់នៅក្នុងរាជវាំងបានលើកឡើងថា ព្រះអង្គម្ចាស់Charles មិនមានសិទ្ធិនៅក្នុងការរារាំង Archie ក្លាយជារាជបុត្រនោះឡើយ ក្រោយពេលព្រះមហាក្សត្រិយានីចូលទិវង្គតហើយព្រះអង្គម្ចាស់ Charles ឡើងគ្រងរាជ្យនោះ។ វិធីសាស្ត្រតែមួយគត់ដែលអាចរារាំងបានគឺមានតែប្តូរច្បាប់ក្នុងរាជវាំងប៉ុណ្ណោះ ដែលជារឿងពិបាកនៅក្នុងការសម្រេច៕ ដោយ៖ ធីរីណា
Harry និង Meghan កាន់ Archie នៅពេលពួកគេទៅលេងអាហ្វ្រិកខាងត្បូងនៅរដូវស្លឹកឈើជ្រុះឆ្នាំ ២០១៩។ រូបថត៖ PA ។