បាញ់ប្រហារនៅម៉ិចស៊ីកូ ស្លាប់១៨នាក់

ចែករំលែក៖

សារព័ត៌មានរ៉យទ័រនៅថ្ងៃទី២០ ខែមិថុនាបានផ្សាយថា មានករណីបាញ់ប្រហារនៅក្នុងទីក្រុង Reynosa ជាប់ព្រំដែនអាមេរិក ក្នុងប្រទេសម៉ិចស៊ីកូ បណ្តាលឲ្យមនុស្ស ១៨នាក់ស្លាប់។

ការបាញ់ប្រហារកើតឡើងនៅល្ងាចថ្ងៃទី ២០ ខែមិថុនា នៅតំបន់ភាគខាងកើតនៃទីក្រុង Reynosa ។ នៅពេលនេះគេមិនទាន់ដឺងពីអត្តសញ្ញាណជនរងគ្រោះនៅឡើយទេ ក៏ដូចជាមូលហេតុដែលបណ្តាលឲ្យមានការបាញ់ប្រហារយ៉ាងសាហាវនោះ។
តាមរបាយការណ៍ជាបឋមរបស់កម្លាំងប៉ូលិស គឺមានអ្នកស្លាប់១៥នាក់ ប៉ុន្តែក្រោយមកក៏បានរកឃើញសាកសព៣នាក់បន្ថែមទៀត។ កម្លាំងយោធា និងប៉ូលិស បានបញ្ជូនទៅកាន់ទីតាំងកើតហេតុ ដើម្បីត្រួតពិនិត្យស្ថានភាព។
សកម្មភាពបទល្មើសនៅទីក្រុង Reynosa ជាប់ព្រំដែនរដ្ឋតិចសាស់អាមេរិកតាំងពីដើមមកគឺជាភូមិសាស្ត្រធ្វើសកម្មភាពរបស់ក្រុមជួញដូរគ្រឿងញៀន Gulf បង្កឲ្យមានអំពើហិង្សាជាច្រើនកើតឡើង។
ប្រទេសម៉ិចស៊ីកូ បានឆ្លងកាត់២ឆ្នាំពោរពេញទៅដោយអំពើហិង្សា មិនធ្លាប់មានពីមុនមក ។ ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ មានមនុស្សដល់ទៅ៣៤.៦៨១នាក់រងការសម្លាប់នៅក្នុងឆ្នាំ២០១៩ និង៣៤.៥៥៤នាក់រងការសម្លាប់នៅក្នុងឆ្នាំ២០២០៕

ដោយ៖ធីរីណា

...

 

រូបភាព៖baophapluat.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print