អុីស្រាអែលនិងអុីរ៉ង់នៅតែប្រឈមមុខតានតឹងដាក់គ្នា បើទោះបីផ្លាស់ប្តូរមេដឹកនាំប្រទេសទាំងពីរក្តី

ចែករំលែក៖

នៅពេលនេះប្រទេសអុីស្រាអែលក៏ដូចជាអុីរ៉ង់ គឺបានផ្លាស់ប្តូរមេដឹកនាំដូចគ្នា ប៉ុន្តែនយោបាយប្រឈមមុខដាក់គ្នារបស់ប្រទេសទាំងពីរមិនប្រែប្រួលឡើយ គឺកាន់តែតានតឹងជាងមុនទៅទៀត ។

នៅពេលនេះមន្ត្រីរដ្ឋាភិបាលអុីស្រាអែលបានព្រមានថា ជ័យជម្នះរបស់លោក Ebrahim Raisi ក្នុងការបោះឆ្នោតអុីរ៉ង់ នឹងធ្វើឲ្យអុីស្រាអែលមិនមានជម្រើសអ្វីផ្សេងក្រៅពីវាយប្រហារកម្មវិធីបរមាណូអុីរ៉ង់នោះឡើយ។

តាមសារព័ត៌មាន Sputnik របស់រុស្ស៊ីបានផ្សាយថា តាមការប្រកាសរបស់ក្រសួងមហាផ្ទៃអុីរ៉ង់ លោក Ebrahim Raisi ជាអ្នកទទួលបានជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីអុីរ៉ង់ ដោយលោកទទួលបានការគាំទ្រជិត ៦២ភាគរយ។ លោក Ebrahim Raisi ត្រូវបានគេដឹងថា ជាបុគ្គល មុឺងម៉ាត់ មិនយល់យោគឡើយ ។
នៅពេលនេះដែរ មន្ត្រីជាន់ខ្ពស់អុីស្រាអែលមួយចំនួនបានថ្កោលទោសយ៉ាងខ្លាំងដល់ប្រធានាធិបតីថ្មីអុីរ៉ង់ ។ រដ្ឋមន្ត្រីការបរទេសអុីស្រាអែលលោក Yar Lapid បានបញ្ជាក់ថា លោក Ebrahim Raisi គឺជាបុគ្គលជ្រុលនិយម ហិង្សា បង្កឲ្យមានពលរដ្ឋអុីរ៉ង់ រាប់ពាន់នាក់ស្លាប់នាពេលកន្លងមក។

នៅពេលនេះអុីរ៉ង់មិនទាន់មានប្រតិកម្មអ្វីចំពោះការលើកឡើងរបស់អុីស្រាអែលនោះឡើយ ។ ប្រធានាធិបតីជាប់ឆ្នោតអ៉ីរ៉ង់លោក Ebrahim Raisi បាននិយាយថា នៅក្រោមរដ្ឋបាលរបស់លោក នឹងធ្វើទំនាក់ទំនងការទូតជាមួយប្រទេសនានា ដោយមិនផ្តោតតែទៅលើ ការចរចាកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ឡើយ។
ក្នុងសន្និសីទសារព័ត៌មានលើកដំបូងមួយរបស់លោក ក្រោយពីទទួលជ័យជម្នះក្នុងការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីអ៉ីរ៉ង់ថ្មី កាលពីចុងសប្តាហ៍កន្លងទៅ លោក Raisi បាននិយាយដូច្នេះថា «នយោបាយការបរទេសរបស់យើង នឹងមិនផ្តោតទៅលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរតែមួយមុខឡើយ។ យើងនឹងធ្វើទំនាក់ទំនងជាមួយពិភពលោក ហើយយើងនឹងមិនចងភ្ជាប់ផលប្រយោជន៍ប្រជាជនអ៉ីរ៉ង់ ទៅនឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរនោះទេ»។
ជាមួយគ្នានេះ លោក Raisi ក៏បានរិះគន់ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ កាលពីឆ្នាំ២០១៨ ផងដែរ។ ទាក់ទងបញ្ហានេះ លោក Raisi បានសង្កត់ធ្ងន់ថា «យើងមិនមានបំណងចរចារនោះទេ ប្រសិនបើពួកគេ គ្មានបំណងធានាផលប្រយោជន៍ប្រទេសជាតិយើង»៕ ដោយ៖ធីរីណា

...


រូបភាព៖ATLANTIC COUNCIL

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print