ខេត្តសៀមរាប÷ កម្លាំងការិយាល័យ នគរបាលប្រឆាំង ការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាប បានឃាត់ខ្លួនបុរសម្នាក់ដែលយកដៃបៀតបៀនកេរខ្មាសកូនស្រីបង្កើតអាយុ៦ឆ្នាំដើម្បីកសាងសណុំរឿងបញ្ជូនទៅតុលាការ។
ហេតុការណ៍នោះ បានកើតឡើង នៅរសៀល ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។
លោក វរសេនីយ៍ឯក ជា ហេង នាយការិយាល័យ នគរបាលប្រឆាំង ការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាប បានឲ្យដឹងថស លោកបានទទួលបណ្តឹងរបស់ម្តាយជនសង្ស័យ (ត្រូវជាជីដូនរបស់ក្មេងស្រី រងគ្រោះ) ឈ្មោះ ឈិត សុខា អាយុ ៥៥ ឆ្នាំ ស្នាក់នៅបន្ទប់ជួលចំណុចកើតហេតុ ខាខាងលក៏បានឱ្យកម្លាំងសមត្ថកិច្ចជំនាញ ចុះឃាត់ខ្លួន ជនសង្ស័យយកមកចាត់ការតាមច្បាប់។
លោលោប្រាប់ថា ជនសង្ស័យ មានឈ្មោះ មាស រិទ្ធី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខ ស្នាក់នៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប ត្រូវចោទប្រកាន់ក្នុងករណីអំពើអាស ប្រឆាំងនឹងអនីតិជន អាយុក្រោម១៥ឆ្នាំ និងបទប្រើប្រាស់ ដោយខុសច្បាប់នូវ សារធាតុញៀន។
តាមការរៀបរាប់របស់ជីដូនក្មេងស្រីរងគ្រោះប្រាប់ថា នៅម៉ោង ១ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ជនសង្ស័យ ឈ្មោះ មាស រិទ្ធី បានធ្វើសកម្មភាពចាប់បីកូនស្រី បង្កើតខ្លួនឯង ឈ្មោះ ច ន ល អាយុ៦ឆ្នាំ ពីក្នុងមុងលើគ្រែ ដែលកំពុងដេកជាមួយនឹងគាត់ជា ជីដូនចេញមកក្រៅ។ បន្ទាប់មកជននេះបានចាប់សម្រាតខោអាវ ចៅស្រីឲ្យនៅននលគករួចបីចុះមកខាងក្រោមជាន់ផ្ទាល់ដី ដោយដាក់នៅកន្លែងងងឹតក្បែរច្រកទ្វារ ចេចេញចូល។ពេលនោះកូនប្រុសកំហូចរបស់គាត់ម្នាក់នេះដែលតែងប្រើប្រាស់ថ្នាំញៀនបានបបោសអង្អែល និងយកម្រាមដៃឈ្លីទៅលើប្រដាប់ភេទ កូនស្រីរបស់ខ្លួនជាច្រើនដង។ ខណ:កំពុងធ្វើសកម្មភាពនោះគាត់(ឈិត សុខា) ត្រូវជាជីដូនរបស់ជនរងគ្រោះបានរាយការណ៍ តាមទូរស័ព្ទជូនសមត្ថកិច្ច ឱ្យឃាត់ខ្លួនតែម្តង។
បប្រភពដដែលបន្តថា ក្រោយទទួលពាក្យបណ្តឹងភ្លាមសមត្ថកិច្ច បាននាំខ្លួនជនសង្ស័យ ខាងលើ មកសួរនាំ ហើយជនសង្ស័យ បានឆ្លើយសារភាពថា រូបគេ ពិតជាបានធ្វើសកសកម្មភាពដូចការចោទប្រកាន់ប្រាកដមែន។ ជាមួយនេះដោយដឹងថាជនសង្ស័យប្រើប្រាស់គ្រឿងញៀន ខុសច្បាប់ សមត្ថកិច្ចបានធ្វើតេស្តរកសារធាតុញៀន ក្នុងទឹកនោមរបស់ជនសង្ស័យ ក៏ឃើញមាន សញ្ញាវិជ្ជមានទៀត។
ជនសង្ស័យត្រូវបានកម្លាំងជំនាញ បញ្ជូនទៅតុលាការ ហើយតុលាការឃុំខ្លួន បណ្តោះអាសន្ន នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ នេះហើយ៕