អាមេរិកប្រតិកម្ម ក្រោយរុស្ស៊ី ចិនគំរាមបោះបង់ប្រាក់ដុល្លារ

ចែករំលែក៖

លោក Jerome Powell ប្រធានមូលនិធិបម្រុងសហរដ្ឋអាមេរិក FED បានប្រកាសថា អាមេរិក មិនខ្លាចចិននិងរុស្ស៊ីបោះបង់ ប្រាក់ដុល្លារអាមេរិក នោះឡើយ។ ការលើកឡើង ក្រោយពេល រុស្ស៊ីនិងចិនមានគម្រោងបោះបង់ប្រាក់ដុល្លារដើម្បីបង្កើតសម្ព័ន្ធមិត្តហិរញ្ញវត្ថុដាច់ដោយឡែក មិនចាយប្រាក់ដុល្លារអាមេរិក ក្នុងការដោះដូរពាណិជ្ជកម្ម។

លោក Jerome Powell បានលើកឡើង ថា «ប្រាក់ដុល្លារគឺជាប្រាក់តម្គល់ទុកនៅលើពិភពលោក ហើយបើចង់ផ្លាស់ប្តូរប្រើប្រាស់ប្រាក់ផ្សេងមិនមែនជារឿងងាយស្រួលនោះឡើយ»។ លោកបន្តទៀតថា កម្លាំងប្រាក់ដុល្លារអាមេរិក ត្រូវបានធានាដោយរបបប្រជាធិបតេយ្យ កំពុងដំណើរការនៅអាមេរិក និងនៅទីផ្សារជុំវិញពិភពលោក។
កាលពីដើមខែមិថុនា ក្រសួងហិរញ្ញវត្ថុរុស្ស៊ី បានប្រកាសថា នឹងផ្លាស់ប្តូរទម្រង់នៃមូលនិធិជាតិ NWF របស់រុស្ស៊ី ដោយក្នុងរយៈពេល១ខែ ចំនួនប្រាក់ដុល្លាររបស់អាមេរិក ធ្លាក់ចុះដល់កម្រិតសូន្យ ប្រាក់ផោនរបស់អង់គ្លេសនៅសល់ត្រឹម ៥% ប្រាក់អឺរ៉ូ៤០% ប្រាក់យ័នចិន ៣០% …។
មានប្រសាសន៍នៅក្នុង វេទិកាសេដ្ឋកិច្ចទីក្រុង St. Petersburg (SPIEF) កាលពីថ្ងៃទី៥ខែមិថុនា ប្រធានាធិបតីពូទីនបញ្ជាក់ថា រុស្ស៊ីបានត្រៀមលក្ខណៈផ្លាស់ប្តូរមកទូទាត់ដោយប្រាក់ ផ្ទាល់របស់ប្រទេសជាដៃគូ ជំនួសប្រាក់អាមេរិក។ ក្នុងនោះមានប្រាក់អឺរ៉ូ ប្រើប្រាស់ដើម្បី ទូទាត់តម្លៃឧស្ម័នហ្គាស…។
លោកពូទីនបន្តទៀតថា លោក មិនពេញចិត្តនៅក្នុងការប្រើប្រាស់ប្រាក់ដុល្លារអាមេរិក នោះឡើយ ដោយសារតែអាមេរិក មិនឲ្យតម្លៃដល់ប្រាក់ដុល្លាររបស់ខ្លួន ហើយតែងតែចាត់ទុកជាឧបករណ៍ដើម្បីសម្រេចគោលនយោបាយរបស់អាមេរិក៕ ដោយ៖ សាធី

...

 


ប្រទេសរុស្ស៊ីបានប្រកាសកាត់បន្ថយប្រាក់ដុល្លារពីមូលនិធិសុខុមាលភាពជាតិ (NWF) មកជាទឹកប្រាក់ចំនួន ១៨៦ ពាន់លានដុល្លារ។ រូបភាព៖Dreamstime

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print