តាមការលើកឡើងរបស់មេទ័ពរុស្ស៊ី Sergei Lipovoy បានបញ្ជាក់ថាស្ថានភាពនាពេលបច្ចុប្បន្នមិនខុសអ្វីពីសង្គ្រាមត្រជាក់នោះឡើយ។ លោកបញ្ជាក់ទៀតថា សង្គ្រាមលោកលើកទីបីបានចាប់ផ្តើមឡើងហើយ។ ប៉ុន្តែទម្រង់របស់វាខុសពីមុន គឺសង្គ្រាមតាមបែបច្ចេកវិទ្យាព័ត៌មានទំនើប ។
លោក Sergei Lipovoy មិនឯកភាពជាមួយក្រុមអ្នកឯកទេសវិភាគថា ស្ថានភាពនាពេលបច្ចុប្បន្ននៅក្នុងទំនាក់ទំនងអន្តរជាតិ ដូចទៅនឹងសម័យកាលនៃសង្គ្រាមលោក។ លោកបញ្ជក់ថា ស្ថានភាពបច្ចុប្បន្ន មិនខុសអ្វីពីសម័យកាលនៃសង្គ្រាមត្រជាក់នោះឡើយ។ លោកបន្តទៀតថា មនុស្សជាតិពិបាកក្នុងការគេចផុតពីសង្គ្រាមលោកលើកទីបី ដោយសារតែវាបានចាប់ផ្តើមជាយូរមកហើយ។
លោក Lipovov បានបញ្ជាក់ថា «សង្គ្រាមលោកលើកទីបី បានកើតឡើងហើយ ដោយវាមិនមែន នៅសមរភូមិ ដោយគ្រាប់កាំភ្លើង មីស៊ីល នោះឡើយ គឺនៅក្នុងបន្ទប់ការិយាល័យ ដោយមានបច្ចេកវិទ្យាព័ត៌មានជួយពីក្រោយ ទើបមិនបង្កឲ្យខូចខាតការបំផ្លាញភពផែនដី ។
ជាមួយគ្នានេះក្រុមអ្នកឯកទេសវិភាគយោធា ជឿជាក់ថា ប្រទេសលោកខាងលិច នឹងមិនអាចយកឈ្នះរុស្ស៊ី នោះឡើយ ដោយសារតែរុស្ស៊ី ដើរតាមរបៀប Logic សាមញ្ញបំផុត ដោយរុស្ស៊ីមិនមានគម្រោងយករបស់អ្នកផ្សេងនោះឡើយហើយមិនឲ្យអ្នកណាយករបស់ខ្លួននោះដែរ៕ សាធី