ពូលF ដែលជាពូលមរណៈ រកឃើញ៣ក្រុមឡើងវគ្គ១៦ក្រុមព្រឹត្តិការណ៍យូរ៉ូ២០២០

ចែករំលែក៖

ការប្រកួតវគ្គជម្រុះតាមពូលក្នុងពូលF ដែលគេស្គាល់ថា ជាពូលចុងក្រោយ និងជាពូលមរណៈបានរកឃើញក្រុមដែលត្រូវឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍យូរ៉ូ២០២០ហើយ។ ការប្រកួតកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៤ មិថុនានេះក្រុមទាំង៤ក្នុងពូលនេះគឺលទ្ធផលស្មើគ្នាទាំងអស់។

BBC Sport បានបង្ហាញពីលទ្ធផលនៃជំនួបប្រកួតទាំង៤ក្រុមនេះថា ក្រុមជម្រើសជាតិបារាំងបានត្រឹមស្មើក្រុមជម្រើសជាតិព័រទុយហ្គាល់ដែលជាអតីតម្ចាស់ជើងឯក ក្នុងលទ្ធផល២ទល់២។ ២គ្រាប់របស់ព័រទុយហ្គាល់រកបានដោយខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo ទាំង២គ្រាប់ ដែលសុទ្ធសឹងជាការស៊ុតបាល់ពិន័យប៉េណាល់ទី១១ម៉ែត្រ ដោយគ្រាប់ទី១នៅនាទីទី៣០ និងគ្រាប់ទី២នៅនាទីទី៦០។

ចំណែកក្រុមបារាំងវិញរកបាន២គ្រាប់គឺនៅនាទីទី៤៥+២ មួយគ្រាប់ និងនាទីទី៤៧ មួយគ្រាប់ ដែលទាំង២គ្រាប់នេះគឺរកបានដោយខ្សែប្រយុទ្ធឆ្នើម Benzema លេងនៅក្លិប Real Madrid ។ លទ្ធផលនេះធ្វើឲ្យពូលFមាន៣ក្រុមរួចជាស្រេចឡើងទៅវគ្គ១៦ក្រុម គឺបារាំងមាន៥ពិន្ទុឈរលើគេ, អាល្លឺម៉ង់ និងព័រទុយហ្គាល់មាន៤ពិន្ទុស្មើគ្នា។

សូមបញ្ជាក់ថា ក្រោយពីបញ្ចប់ការប្រកួតវគ្គជម្រុះតាមពូលនេះ ការប្រកួតវគ្គ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍យូរ៉ូគឺបានផ្គូរផ្គងគ្នាបានមួយចំនួនហើយដោយត្រូវសម្រាក២ថ្ងៃទើបការប្រកួតវគ្គ១៦ក្រុមបន្តទៀត។ ក្នុងនោះក្រុម ជម្រើសជាតិវែលត្រូវប៉ះក្រុមដាណឺម៉ាក, អុីតាលីត្រូវប៉ះក្រុមអូទ្រីស(ថ្ងៃទី២៦ មិថុនា), ក្រុមហុល្លង់ត្រូវប៉ះឆេក, បែលហ្ស៊ិកប៉ះព័រទុយហ្គាល់(ថ្ងៃទី២៧ មិថុនា), ក្រូអាតត្រូវប៉ះអេស្ប៉ាញ, បារាំងប៉ះស្វ៊ីស(ថ្ងៃទី២៨ មិថុនា), អង់គ្លេសប៉ះអាល្លឺម៉ង់, ស៊ុយអែតប៉ះអ៊ុយក្រែន(ថ្ងៃទី២៩ មិថុនា)៕

    

...

ដោយ ៖ ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print