ភ្នំពេញ៖ ព្រឹកនេះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ នៅទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា លោក ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយគណៈប្រតិភូធុរកិច្ចអូទ្រីសដឹកនាំដោយលោកបណ្ឌិត Robert Luck នាយកថ្នាក់តំបន់អាស៊ីអាគ្នេយ៍នៃសភាសេដ្ឋកិច្ចសហព័ន្ធអូទ្រីស។
ជំនួបពិភាក្សាការងារនេះ ផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការភាពជាដៃគូរវាងក្រសួងអប់រំ យុវជន និងកីឡា និងសភាសេដ្ឋកិច្ចសហព័ន្ធអូទ្រីស ស្ដីពី ការចូលរួមរបស់ក្រុមហ៊ុនដែលមកពីប្រទេសអូទ្រីសក្នុងងការអភិវឌ្ឍវិស័យរដ្ឋាភិបាលអេឡិចត្រូនិក (e-Government) និងការសិក្សាតាមអេឡិចត្រូនិក (e-Learning) នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕ សុខ ខេមរា
...