លោក Nuno Espirito Santo ឈានមុខគេក្នុងការប្រកួតប្រជែងសម្រាប់ការងាររបស់អ្នកចាត់ការក្រុម Tottenham

ចែករំលែក៖

សារព័ត៌មាន BBC Sport បានផ្សាយនៅព្រឹកថ្ងៃទី២៥ មិថុនានេះថា លោក Nuno Espirito Santo អតីតគ្រូបង្វឹកក្រុម Wolves គឺជាអ្នកប្រជែងឈានមុខគេដើម្បីក្លាយជាអ្នកចាត់ការថ្មីរបស់ TottenhamHotspur 

ក្រុម Spurs បានបណ្តេញលោក Jose Mourinho ចេញនៅថ្ងៃទី១៩ ខែមេសាប៉ុន្តែបានរងនូវភាពវឹកវរក្នុងការស្វែងរកអ្នកជំនួសតំណែងរបស់គាត់រហូតមកដល់ពេលនេះ

កិច្ចពិភាក្សាជាមួយអតីតគ្រូបង្វឹកក្រុម Roma លោក Paulo Fonseca បានបញ្ចប់កាលពីសប្តាហ៍មុនហើយលោក Gennaro Gattuso ក៏ត្រូវបានគេពិចារណាផងដែរចំពេលមានការតវ៉ារបស់អ្នកគាំទ្រ។លោក NunoEspirito Santo ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការងារជាអ្នកគ្រប់គ្រងដែលទំនេរនៅឯក្លិប Everton និង Crystal Palace នារដូវក្តៅនេះ។

កាលពីដើមសប្តាហ៍នេះអតីតខ្សែប្រយុទ្ធក្រុម Tottenham លោក JurgenKlinsmann បានប្រាប់ BBC Sport ថា គាត់ចាប់អារម្មណ៍នឹងការងាររបស់ White Hart Lane មុនពេលដែល Spurs មានសំណើវិលមុខសម្រាប់គ្រូបង្វឹក Sevilla លោក Julen Lopetegui បានបដិសេធ។

កាលពីដើមខែមិថុនា ក្លិប Spurs បានជួបពិភាក្សាជាមួយអតីតគ្រូបង្វឹក Inter Milan និង Chelsea លោក Antonio Conte ស្របពេលដែលគាត់ព្យាយាមបញ្ចុះបញ្ចូលអតីតអ្នកចាត់ការ Mauricio Pochettino ឲ្យចាកចេញពីតួនាទីរបស់គាត់នៅឯ Paris St-Germain ផងដែរ ។

លោក Nuno Espirito Santo មានវ័យ៤៧ឆ្នាំបានចាកចេញពីចចកខ្មៅWolves នៅខែឧសភាបន្ទាប់ពី ដឹកនាំបានឆ្នាំ។ គាត់បានឈ្នះពានរង្វាន់Championship នៅក្នុងរដូវកាលដំបូងរបស់គាត់ហើយ Wolves បានបញ្ចប់ក្នុងចំណាត់ថ្នាក់ទីនៃក្របខ័ណ្ឌ Premier League ក្នុងរយៈពេលពីររដូវកាលមុននិងឈរចំណាត់ថ្នាក់លេខ១៣កាលពីរដូវកាលមុន ៕

...

ដោយ៖ ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print