ម្ដាយកំពុងបេីករថយន្តទំនេីប​ LAND CRUISER កូនតូចទាញចង្កូតទៅបុកបង្គោលភ្លេីងថ្មរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

​ ភ្នំពេញ ៖ ស្ត្រីម្នាក់​បានបើករថយន្តស៊េរីទំនេីបម៉ាកLAND CRUISER ស្រាប់តែកូនស្រីតូចដែលមានអាយុប្រមាណ៣ខួបអង្គុយនៅខាងមុខបានលូកដៃទាញចង្កូតរថយន្ត ធ្វេីឲ្យរេចង្កូតទៅខាងស្ដាំដៃបុកបង្គោលភ្លើងថ្មបណ្ដាលឲ្យរថយន្តផ្ទុះកង់មុខផ្នែកខាងស្ដាំលាន់ដូចរន្ទះ​ តែសំណាងល្អមិនធ្វេីឲ្យនរណាម្នាក់រងរបួសនោះឡេីយ​ ។
​ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបានកើតឡើងនៅវេលាម៉ោង០៨:៣០នាទីយប់ ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១​ ត្រង់ចំណុចម្ដុំផ្ទះល្វែង(ច្រកផ្សារក្រមួន) ផ្លូវបេតុងលេខ២១ កែងផ្លូវបេតុងលេខ២៨ ភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
​ បេីតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនកេីតហេតុ​ រថយន្តបង្កម៉ាកឡង់គ្រីស័រ(LAND CRUISER) ស៊េរីឆ្នាំ២០១៦ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AW-2868 បើកបរដោយស្ត្រីម្នាក់ និងមានកូនស្រីតូច២នាក់ទៀតរួមដំណើរជាមួយ បានធ្វើដំណើរពីជើងទៅត្បូង តាមបណ្ដោយផ្លូវបេតុងលេខ២១ ក្នុងល្បឿនធម្មតា លុះមកដល់ចំណុចកើតហេតុ ស្រាប់តែកូនស្រីតូចមានអាយុប្រមាណ៣ខួប ដែលអង្គុយនៅខាងមុខជាមួយម្ដាយ បានលូកដៃទាញចង្កូតរថយន្ត បណ្ដាលឲ្យរេទៅខាងស្ដាំដៃបុកបង្គោលភ្លើងថ្មពេញទំហឹង​ធ្វេីឲ្តផ្ទុះបែកកង់មុខលាន់ដូចរន្ទះរងការខូចខាត​ តែសំណាងល្អមិនបណ្ដាលឲ្យអ្នកបើកបរ និងកូនៗរងរបួសនោះទេ​ ។
​ ក្រោយកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ចាក់អង្រែក្រោម និងមន្ត្រីផ្នែកជំនាញចរាចរណ៍នៃអធិការដ្ឋានខណ្ឌមានជ័យបានចុះពិនិត្យមើលជាក់ស្ដែង​ ដោយបង្គោលភ្លើងថ្មមិនខូចខាត​ និងមិនប៉ះពាល់ដល់អ្នកដ៏ទៃ​ ទេីបសមត្ថកិច្ចអនុញាតិឲ្យម្ចាស់រថយន្តបង្ក ហៅរថយន្តស្ទូច​ មកស្ទួចយកទៅជួសជុលដោយខ្លួនឯងតែម្ដង ៕

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print