វាយប្រហារដោយកាំបិតនៅអាល្លឺម៉ង់ មនុស្ស៩នាក់ស្លាប់និងរបួស

ចែករំលែក៖

មានមនុស្ស៣នាក់ស្លាប់និង៥នាក់រងរបួសក្នុងការវាយប្រហារដោយកាំបិតនៅតំបន់ភាគខាងត្បូង នៃប្រទេសអាល្លឺម៉ង់ នាយប់ថ្ងៃទី២៥ខែមិថុនា ។ ជនដៃដល់គឺជាជនអន្តោប្រវេសន៍មកពីប្រទេសសូម៉ាលី ។

កម្លាំងប៉ូលិស បានចាប់ខ្លួនជនដៃដល់ស្ថិតនៅក្នុងតំបន់ Wuerzburg ក្រោយកម្លាំងប៉ូលិសបាញ់មួយគ្រាប់ចំភ្លៅជនដៃដល់។ គ្រាប់កាំភ្លើងនោះមិនគំរាមកំហែងដល់អាយុជីវិតមនុស្សនោះឡើយ។
មន្ត្រីក្នុងតំបន់បានឱ្យដឹងក្រោយពេលទៅកាន់កន្លែងកើតហេតុថា «មានមនុស្ស៣នាក់ស្លាប់ និង៥នាក់រងរបួសបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយមិទាន់ដឹងពីស្ថានភាពយ៉ាងណានោះឡើយ។ អ្នកស្លាប់៣នាក់មានទាំង កុមារម្នាក់ ។
ជនដៃដល់រស់នៅក្នុងតំបន់ Wuerzberg តាំងពីឆ្នាំ ២០១៥ ជាឆ្នាំដែលអាល្លឺម៉ង់បើកទ្វារទទួលជនភៀសខ្លួន១លាននាក់មករស់នៅក្នុងប្រទេសនេះ ។ កម្លាំងប៉ូលិសបានសួរចម្លើយជនរងគ្រោះនៅក្នុងមន្ទីរពេទ្យ ។
ស្ថានភាពរបស់ជនដៃដល់ត្រូវបានចាប់អារម្មណ៍តាំងពីប៉ុន្មានខែកន្លងមកហើយដោយសារតែមានសកម្មភាពហិង្សា ហើយប៉ុន្មានថ្ងៃកន្លងមក ជនដៃដល់ត្រូវបង្ខំទៅព្យាបាលជំងឺសរសៃប្រសាទ។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលវាយប្រហារជនដៃដល់ និយាយថា“Allahu Akbar” ជាភាសាអារ៉ាប់ មានន័យថា ព្រះជាម្ចាស់ដ៏អស្ចារ្យ។ ពាក្យខាងលើគឺក្រុមភេរវកម្មតែងតែប្រើប្រាស់មុនពេលវាយប្រហារ ៕ដោយ៖ធីរិណា

...

រូបថត៖Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print