ឆេះសម្ភារៈក្នុងយាន្តដ្ឋានជួសជុលរថយន្តអត់ច្បាប់មួយកន្លែងនៅនិរោធ

ចែករំលែក៖

ភ្នំពេញ៖ យានដ្ឋានជួសជុលនិងកែច្នៃរថយន្តមួយកន្លែងមានទីតាំងនៅភូមិតាងូវ សង្កាត់និរោធ  ខណ្ឌច្បារអំពៅ  ត្រូវអគ្គិភ័យឆាបឆេះសម្ភារៈជាច្រើនប្រភេទ នៅក្នុងយានដ្ឋាន

ដែលករណីនេះត្រូវបានសមត្ថកិច្ចសន្និដ្ឋានថាបណ្តាលមកពីជាងផ្សារដែកខ្វះការប្រុងប្រយ័ត្នខ្ទាតផ្កាភ្លើងទៅលើសម្ភារៈជ័រ  និងប្រេង  បណ្តាលអោយឆេះសន្ធោសន្ធៅផ្សែងខ្មៅខ្មួលខ្មាញ់ពេញអាកាស ប៉ៈពាល់ដល់សំណង់នៅក្នុងបុរីប៉េង ហួត បឹងស្នោរ តែម្តង  ចំណែកប្រភពមួយទៀតបានលើកឡើងថា  បណ្តាលមកពីក្រុមជាងនាំគ្នាផឹកស៉ីសប្បាយហើយចោលកន្ទុយបារីទៅលើប្រេង បង្កជាអគ្គិភ័យតែម្តង ។

ករណីអគ្គិភ័យឆេះសម្ភារៈនៅក្នុងយាន្តដ្ឋានជួសជុលនិងកែច្នៃរថយន្ត អត់ច្បាប់នេះបានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៦និង១០នាទី  ព្រលប់ថ្ងៃទី ២៦  ខែមិថុនា ឆ្នាំ២០២១  នៅក្នុងភូមិតាង៉ូវ  សង្កាត់និរោធ  ខណ្ឌច្បារអំពៅ។ តាមសាក្សីនៅកន្លែងកើតហេតុបានប្រាប់ថា  មុនពេលកើតអគ្គិភ័យក្រុមជាងខ្លះបានបង្ហើយការងារដោយកាត់ផ្សារគ្រឿងដែកនៅក្នុងយានដ្ឋាននិងខ្លះទៀតប្រមូលផ្តុំគ្នាផឹកស៉ីសប្បាយ     មួយសន្ទុះក្រោយមកស្រាប់តែមានផ្សែងខ្មៅខ្មួលខ្មាញ់ពេញអាកាស  បង្កការភ្ញាក់ផ្អើលដល់អាជ្ញាធរសមត្ថកិច្ចគ្រប់ផ្នែក  ចេញទៅអន្តរាគមន៍បាញ់ពន្លត់ដើម្បីកុំអោយឆេះរីករាលដាលដល់លំនៅដ្ឋានប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ    ទោះជាមានការខិតខំចេញអន្តរាគមន៍ពីប្រជាពលរដ្ឋនៅជុំវិញកន្លែងកើតហេតុ រួមទាំងអាជ្ញាធរសង្កាត់-ខណ្ឌ   និងកម្លាំងនគរបាលពន្លត់អគ្គិភ័យយ៉ាងណាក៍ដោយសំណង់លំនៅដ្ឋានមួយចំនួននៅក្នុងបុរីប៉េង ហួត  បឹងស្នោររុំព័ទ្ធទៅដោយផ្សែងខ្មៅ  តែមិនមានគ្រោះថ្នាក់ដល់មនុស្សឡើយ  ខូចខាតតែសម្ភារៈមួយចំនួននៅក្នុងយាន្តដ្ឋានប៉ុណ្ណោះ។

ក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះដែរ លោក  ញាណ  ច័ន្ទសោភា  នាយករដ្ឋបាលសាលាខណ្ឌច្បារអំពៅបានដឹកនាំកម្លាំងផ្ទាល់ចុះទៅកាន់កន្លែងកើតហេតុដើម្បីពិនិត្យមើលពីទំហំនៃការខូចខាត។   ប្រមាណជា២០នាទីក្រោយមកអគ្គិភ័យដែលឆេះសម្ភារៈនៅក្នុងយាន្តដ្ឋានជួសជុលនិងកែច្នៃរថយន្តត្រូវបានគ្រប់គ្រងទាំងស្រុង  ខូចខាតតែសម្ភារៈមួយចំនួននៅក្នុងយាន្តដ្ឋានប៉ុណ្ណោះ ដោយ៖សណ្តោស

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print