អាជ្ញាធរខេត្តសៀមរាប សម្រេចបន្តអនុវត្តវិធានការដ្ឋបាលបណ្តោះអាសន្នក្នុងភូមិសាស្រ្តខេត្ត ចំនួន​ ០២​ សប្តាហ៍ បន្ថែមទៀត​ រហូតដល់ថ្ងៃទី​ ១០​ ខែកក្កដា​ ឆ្នាំ​ ២០២១

ចែករំលែក៖

ខេត្តសៀមរាប៖ អាជ្ញាធរខេត្តសៀមរាប សម្រេច: ប្រការ១..ត្រូវបានបន្តដាក់ចេញនូវវិធានការរដ្ឋបាលជាបណ្តោះអាសន្ននូវរាល់ការធ្វើចរាចរណ៍ សកម្មភាព ការងារ មុខរបរ ឬអាជីវកម្ម នៅចន្លោះម៉ោង ២២(ម្ភៃពីរ) ដល់ម៉ោង ៤(បួន) និងការប្រមូលផ្តុំមនុស្ស ឬការជួបជុំគ្នា ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តសៀមរាប សម្រាប់ រយៈពេល ០២ (ពីរ)សប្តាហ៍ បន្តទៀត រហូតដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១។

បទប្បញ្ញត្តិផ្សេងទៀតនៃសេចក្តីសម្រេចលេខ ០៧៩/២១ ស.ស.រ ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តសៀមរាប ស្តីពីការអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តសៀមរាប ត្រូវមានអនុភាពអនុវត្តបន្តរហូតដល់មាន បទប្បញ្ញត្តិថ្មីមកជំនួស។
ប្រការ២..បទប្បញ្ញត្តិទាំងឡាយណារបស់រដ្ឋបាលខេត្តសៀមរាប ដែលផ្ទុយនឹងសេចក្តីសម្រេចនេះ ទុកជានិរាករណ៍។
ប្រការ៣..នាយករដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងសៀមរាប អភិបាល នៃគណៈអភិបាលក្រុង-ស្រុក ប្រធានមន្ទីរសុខាភិបាលនៃ រដ្ឋបាលខេត្ត ប្រធានមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ និងមេឃុំ-ចៅសង្កាត់ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេច នេះ តាមភារកិច្ចរៀងៗខ្លួនឱ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print