ខេត្តព្រះវិហារ៖ រដ្ឋបាលខេត្តព្រះវិហារ រកឃើញអ្នកដំណើរម្នាក់តាមរថយន្តក្រុងរថយន្តជី ធី អេសកាលពីយប់មិញមានផ្ទុកវិជ្ជមានកូវីដ១៩។
សូមបញ្ជាក់ថា , នាព្រឹកថ្ងៃទី២៧ ខែមិថុនាឆ្នាំ២០២១ ក្រុមការងារស្រាវជ្រាវនិងយកសំណាកលើក្មេងស្រី ឈ្មោះ ហេង សុភាទេវី អាយុ ១៧ ឆ្នាំ មកពីខេត្តកណ្ដាល មុខរបរជាអ្នករត់តុ នៅតាមកញ្ចុះ។ បានធ្វើតេស្តរហ័សនៅមណ្ឌលចិត្តាឡីស័កកម្រិត 1 ស្រុកជាំក្សាន្ត ជាលទ្ធផលវិជ្ជមាន។ ដោយតាមការសាកសួរគាត់ មានអ្នកជិះជាមួយ០៦នាក់ចុះនៅឃុំស្រអែម និង០២នាក់ចុះនៅជាំក្សាន្ត ដែលមានគាត់ម្នាក់និងម្នាក់ផ្សេងទៀត។
សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬ ដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ក្នុងករណីមិនអនុវត្ត កាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលល្មើសនឹង វិធានសុខាភិបាលនេះ៕
ដោយ៖ សិលា