រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៧ ខែមិថុនា បានបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ០៨នាក់ថ្មីបន្ថែមទៀត !

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៧ ខែមិថុនា បានបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ០៨នាក់ថ្មីបន្ថែមទៀត ស្រីចំនួន ០៦នាក់ ដែលជាកុមារ កម្មកររោងចក្រ និងមន្ត្រីរាជការ ក្នុងនោះស្រុករលាប្អៀរ ០១នាក់, ស្រុកកំពង់ត្រឡាច ០២នាក់, ស្រុកទឹកផុស ០៣នាក់ និងក្រុងកំពង់ឆ្នាំង ០២នាក់។
រដ្ឋបាលខេត្តកំពង់ឆ្នាំង សូមជម្រាបជូនសាធារណជនក្នុងខេត្តកំពង់ឆ្នាំង ឱ្យបានជ្រាបថា៖ ករណីឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក្នុង “ព្រឹត្តិការណ៍សហគមន៏ ២០កុម្ភៈ” ខេត្តកំពង់ឆ្នាំងរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ០៨នាក់បន្ថែម ស្រី ០៦នាក់ ដែលជាកុមារ, កម្មកររោងចក្រ និងមន្ត្រីរាជការ មានរាយនាមដូចខាងក្រោម៖
អ្នកវិជ្ជមានកូវីដ-១៩ ខាងលើ បានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង, មណ្ឌលព្យាបាលវិទ្យាល័យ តេជោ ហ៊ុន សែន ទឹកហូត និងមណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច។

រដ្ឋបាលខេត្ត សូមសំណូមពរដល់អាជ្ញាធរមូលដ្ឋាន យកចិត្តទុកដាក់គ្រប់គ្រងក្រុមគ្រួសារអ្នកទាំងនោះ ឱ្យធ្វើ ចត្តាឡីស័កនៅតាមលំនៅដ្ឋាន ទីសំណាក់រៀងៗខ្លួន ឱ្យបានត្រឹមត្រូវតាមវិធានការសុខាភិបាល បន្តតាមដានសុខភាព របស់បងប្អូន និងជួយដោះស្រាយការលំបាកនានាក្នុងគ្រួសារនីមួយៗ តាមជាក់ស្ដែង។

អាស្រ័យដូចបានជម្រាបជូនខាងលើ រដ្ឋបាលខេត្តសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់ប្រាស្រ័យ ទាក់ទងដោយផ្ទាល់ ឬប្រយោលជាមួយអ្នកវិជ្ជមានកូវីដ-១៩ ខាងលើ ក្នុងរយៈពេល ១៤ថ្ងៃមុន សូមមកពិនិត្យសំណាកជា បន្ទាន់នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង, មន្ទីរពេទ្យបង្អែកកំពង់ត្រឡាច ឬមណ្ឌលសុខភាពដែលនៅជិតបំផុត។ ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ សូមសាធារណជន ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ “ពការពារ និង ៣កុំ” ដើម្បីខ្លួន យើង គ្រួសារ និងសង្គមជាតិយើង។

បញ្ជាក់ ៖ -សរុបអ្នកវិជ្ជមានកូវីដ-១៩ ក្នុង “ព្រឹត្តិការណ៍សហគមន៏ ២០កុម្ភៈ” ចំនួន ៥២២នាក់ ស្រី ៣៨៨នាក់ ជាសះស្បើយថ្មី ០៥នាក់សី សរុបចំនួន ៣៥០នាក់ ស្រី ២៦៧នាក់

-ស្លាប់ថ្មី ០១នាក់ប្រុស សរុបចំនួន ០៩នាក់ ស្រី ០៥នាក់ -កំពុងសម្រាកព្យាបាលចំនួន ១៦៣នាក់ ស្រី ១១៦នាក់៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print