កាន់តែកម្សត់ ក្រោយបានឃើញ ឈឹម អារិយ៉ា និងកូនប្រុស កោរសក់កាន់ទុក្ខស្វាមី និងម្តាយ ទទួលមរណភាព

ចែករំលែក៖

ភ្នំពេញ៖ ត្រឹមតែមួយពព្រិចភ្នែក តារាសម្តែងឈឹម អារិយ៉ា បានបាត់បត់មនុស្សជាទីគោរពស្រលាញ់ស្ទើស្មើជីវិត២នាក់ព្រមៗគ្នា ដែលគេដឹងថានាងពិតជាពិបាកក្នុងការធ្វើចិត្តបានណាស់។ កាន់តែក្តុកក្តួលគឺក្រោយពីគេបានឃើញរូបថតកោរសក់របស់នាង និងកូនប្រុសដែលមិនទាន់បានដឹងក្តីដើម្បីជាការកាន់ទុក្ខការបាត់បង់មនុស្សជាទីគោរពស្រលាញ់នោះ។
មិនទាន់មានការបញ្ជាក់ច្បាស់លាស់ណាមួយនៅឡើយទេថាតើមូលហេតុនៃការទទួលមរណភាពរបស់ម្តាយក្មេង និងស្វាមីរបស់តារាសម្តែងរូបនេះដោយសារជំងឺអ្វីឲ្យពិតប្រាកដនៅឡើយ បើទោះបីជាមានការលើកឡើងក្រៅផ្លូវការថាពួកគាត់ទទួលមរភាពដោយសារជំងឺកូវីដ១៩ក៏ដោយ។ វិបត្តិនៃជំងឺកូវីដ១៩ ពិធីបុណ្យក៏ត្រូវរៀបចំឡើងដោយសភាពគម្លាតសុវត្ថិភាព និងភាពស្ងាត់ជ្រងំ ។ ទាំងក្រុមសិល្បករ និងមហាជនពិតជាថ្លែងនូវការសង្វេកព្រោះតែជារឿងដែលពិបាកទទួលយកនិងធ្វើចិត្តបានភ្លាមៗព្រោះតែម្តាយក្មេកដែលមានជំងឺប្រចាំកាយទើបនឹងទទួលមរណភាពមិនបាន៧ថ្ងៃផងស្រាប់តែស្វាមីរបស់អ្នកនាងដែលជាមន្ត្រីផ្កាយ២ក្រសួងមហាផ្ទៃទទួលមរណភាពទាំងវ័យក្មេងថែមទៀតផង។
ម្ដាយក្មេករបស់នាងអ្នកស្រីហេង ប៊ុនធឿន បានលាចាកលោកកាលពីថ្ងៃទី២១ខែមិថុនាឆ្នាំ២០២១ ។ ទុក្ខជាន់លើទុក្ខដែលលោករស់ ឧស្សាហ៍ ជាស្វាមីត្រូវបានទទួលមរណភាពបន្តនៅថ្ងៃទី២៥ខែមិថុនាឆ្នាំ២០២១ ដែលធ្វើឲ្យបេះដូងតារាកូន១រូបនេះពិបាកទទួលយកបានពោលគឺត្រឹមមួយពព្រិចភ្នែកប៉ុណ្ណោះនាងបាត់បង់ស្វាមីជាទីស្រលាញ់ និងអ្នកម្តាយជាទីគោរពព្រមៗគ្នា។ រូបភាពនៃការកោរសក់កាន់ទុក្ខរបស់អ្នកនាង និងកូនប្រុសក៏កាន់តែធ្វើឲ្យមិត្តរួមអាជីព និងមហាជនថ្លែងក្តីអាណិតទៅកាន់នាងជាហូរហែ ខណៈដែលសភាពពិធីបុណ្យដែលត្រូវបានធ្វើឡើងនៅវត្តនិរោធរង្សី ហៅវត្តច្បាអំពៅរហូតមកដល់ថ្ងៃទី២៧ ខែ មិថុនាឆ្នាំ២០២១ ដោយមានសាច់ញាតិ មិត្តភ័ក្កិចូលរួមតិចតួចបំផុតព្រោះតែការរៀបចំត្រូវធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលនោះ។ អ្វីដែលកាន់តែខ្លោចចិត្តអាណិតក្រុមគ្រួសារនាងគឺកូនប្រុសដែលមិនទាន់បានដឹងក្តីបានត្រឹមតែអុជធូប និងសំឡឹងមើលរូបថតឪពុកទាំងមិនដឹងថាតើឪពុករបស់ខ្លួនកំពុងធ្វើអ្វី និងនៅទីណានោះ។
សិល្បករជិតដិតនឹងក្រុមគ្រួសារនាងក៏បានផ្លាស់ប្តូរProfile រូបថតដាក់រូបលោករស់ ឧស្សាហ៍ដើម្បីជាការគោរពកាន់ទុក្ខចំពោះមរណភាពរបស់ស្វាមីតារាសម្តែងរូបនេះផងដែរ។ទោះជាយ៉ាងណាក៏សូមបួងសួងដល់វិញ្ញាណខណ្ឌដល់សពរបស់ឧបាសិកាហេង ប៊ុនធឿន និងលោក រស់ ឧស្សាហ៍ធ្វើដំណើរទៅកាន់សុខគតិភពកុំបីឃ្លាងឃ្លាតឡើយ។ ៕

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print