ខេត្យកណ្ដាល៖ ស្ត្រីមុខសញ្ញាទើបចេញពីពន្ធនាគារម្នាក់ ត្រូវបានសមត្ថកិច្ចស្រុកស្អាងក្របួចជាប់ ខណៈកំពុងលួងលោមក្មេងស្រីដោះគ្រឿងអលង្ការខ្សែកនិងខ្សែដៃ កាលពីថ្ងៃទី២៧.ខែមិថុនា.ឆ្នាំ២០២១ម្សិលមិញនេះ វេលាម៉ោង០៩.និង៥០នាទី នៅចំណុចក្នុងផ្សារព្រែកតូចខាងជើង ស្ថិតនៅភូមិត្រពាំងឈូកឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។
មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះមានគ្នា៣នាក់ ទី១.ឈ្មោះ រស់.វណ្ណម៉ូនីកា ភេទស្រី អាយុ៩ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ទី២.ឈ្មោះចំណាប់. សក្ក័ណា ភេទស្រី អាយុ១០ឆ្នាំ. ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល និងទី៣.ឈ្មោះ អាន សៀវម៉ី ភេទស្រី.អាយុ៥ឆ្នាំជនជាតិខ្មែរ. មុខរបរក្នុងបន្ទុកគ្រួសារ មានទីលំនៅភូមិព្រែករុន. ឃុំព្រែកគយ ស្រុកស្អាងខេត្តកណ្ដាល។ចំណែកជនសង្ស័យឃាត់ខ្លួនបានឈ្មោះ ប៊ិន សំណល់.ហៅមុំ ភេទស្រី.អាយុ៤៣ឆ្នាំ. ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ. ស្នាក់នៅផ្ទះជួលសង្កាត់ដើមមៀនក្រុងតាខ្មៅ. ខេត្តកណ្ដាល មានស្រុកកំណើតសង្កាត់ផ្សារដើមថ្កូវ. ខណ្ឌចំការមន. រាជធានីភ្នំពេញ។ដោយឡែកវត្ថុតាងចាប់យក:ប្រាក់រៀលចំនួន៥, ០០០រៀល, កងដៃចំនួន០២ធ្វើអំពីលោហះធាតុពណ៌លឿង,ខ្សែកចំនួន០១ខ្សែធ្វើអំពីលោហះធាតុពណ៌លឿង(ជារបស់ជនរងគ្រោះរកឃើញវិញ)។
ប្រភពដដែលបន្តថា កន្លងជនសង្ស័យធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាលរយះពេល១៨ខែពីបទលួចនៅក្រុងតាខ្មៅខេត្តកណ្ដាល។ នៅមុនពេលកើតហេតុកាលពីថ្ងៃទី២១ ខែមិថុនាឆ្នាំ២០២១ វេលាម៉ោង១១និង០០នាទី ជនសង្ស័យបានធ្វើសកម្មភាពលួងលោមជនរងគ្រោះឈ្មោះ ចាន់.សក្ក័ណា.និងជនរងគ្រោះឈ្មោះ. អាន.សៀវមុី ទៅកន្លែងស្ងាត់រួចបានដោះយកខ្សែកនិងក្រវិលពីជនរងគ្រោះរួចគេចខ្លួនបាត់។ លុះមកដល់ថ្ងៃទី២៧ ខែមិថុនាឆ្នាំ២០២១ វេលាម៉ោង០៩និង ៥០នាទីជនសង្ស័យបានធ្វើសកម្មភាពម្ដងទៀតដោយបានលួងលោមជនរងគ្រោះឈ្មោះ រស់.វណ្ណម៉ូនីកាទៅកន្លែងស្ងាត់ រួចបានដោះយកកងដៃនិងខ្សែកពីជនរងគ្រោះហើយត្រូវប្រជាពលរដ្ឋនៅជិតនោះមកទាន់ ក៏បានស្រែកថាចោរៗ រួចឃាត់ខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកគយយកទៅប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។
បច្ចុប្បន្ន. ជនសង្ស័យឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
ដោយ៖ ស្អាងជ័យ