ខ្សែបម្រើស្លាប Ivan Perisic របស់ក្រូអាតធ្វើតេស្តវិជ្ជមាន Covid-19

ចែករំលែក៖

កីឡាករ Ivan Perisic របស់ក្រូអាតបានធ្វើតេស្តវិជ្ជមានជំងឺ Covid-19 ហើយនឹងខកខានការប្រកួតយូរ៉ូ ២០២០ នៅថ្ងៃចន្ទនេះជាមួយក្រុមអេស្ប៉ាញនៅទីក្រុង Copenhagen នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី២៨ មិថុនា ឆ្នាំ២០២១។

ខ្សែបម្រើស្លាប Inter Milan បានស៊ុតបាល់បញ្ចូលទីក្នុងជ័យជម្នះ ៣-១ កាលពីថ្ងៃអង្គារលើក្រុមស្កុតឡេនដែលបានរក្សាកៅអីឡើងទៅវគ្គបន្ត។

សហព័ន្ធបាល់ទាត់ក្រូអាតបានបញ្ជាក់ថា Ivan Perisic អាយុ៣២ឆ្នាំឥឡូវនេះនឹងចំណាយពេល១០ថ្ងៃក្នុងការរស់នៅដាច់ដោយឡែកពីគេ ដែលធ្វើឲ្យគាត់ខកខានការប្រកួតយូរ៉ូដែលនៅសល់១៦ក្រុម រហូតដល់វគ្គផ្តាច់ព្រ័ត្រ។

ក្រុមដែលឈ្នះនៃការប្រកួតនៅថ្ងៃន្ទនេះនឹងលេងម្តងទៀតក្នុងវគ្គ៨ក្រុមចុងក្រោយ Euro ២០២០ នៅ St Petersburg នៅថ្ងៃសុក្រ។ កីឡាករបុគ្គលិកនិងសមាជិកនៃក្រុមជម្រើសជាតិក្រូអាតទាំងអស់បានធ្វើតេស្តអវិជ្ជមាន។

Perisic គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែលមានបទពិសោធច្រើនបំផុតនៅក្នុងក្រុមជម្រើសជាតិក្រូអាតដោយបានបង្ហាញខ្លួន១០៤លើករបស់គាត់នៅពេលប្រកួតជាមួយស្កុតឡេនដោយដាក់គាត់នៅលេខរៀងទី៦នៅក្នុងបញ្ជីជាកីឡាករបង្ហាញខ្លួនគ្រប់ពេល ដែលដឹកនាំដោយប្រធានក្រុម កីឡាករ Luka Modric 

...

 

ដោយ ៖ ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print