ខេត្តកំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម ចេញសេចក្តីជូនដំណឹង ស្តីពីការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋស្ម័គ្រចិត្តដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ រស់នៅក្រុងកំពង់ចាម កំពង់សៀម ព្រៃឈរ ជើងព្រៃ បាធាយ ចាប់ផ្តើមពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០២១តទៅ។
រដ្ឋបាលខេត្តកំពង់ចាម សូមជម្រាបជូនដល់ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ឱ្យ បានជ្រាបថា៖ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវ «យុទ្ធនាការជាតិចាក់វ៉ាក់សាំង» សំដៅបង្កើតឱ្យមានភាពស៊ាំក្នុងសហគមន៍ទប់ទល់នឹងការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ការឆ្លងរីក រាលដាលនៃជំងឺកូវីដ-១៩ រដ្ឋបាលខេត្ត បានរៀបចំផែនការខេត្តចាក់វ៉ាកសាំងការពារជំងឺកូវីដ-១៩ ជូនដល់ បងប្អូនប្រជាពលរដ្ឋ ដែលបានចុះឈ្មោះស្ម័គ្រូចិត្តចាក់វ៉ាក់សាំងជាមួយអាជ្ញាធរឃុំ‑សង្កាត់ ក្នុងស្រុកបាធាយស្រុកំជើងព្រៃ, ស្រុកព្រៃឈរស្រុកកំពង់សៀម និងក្រុងកំពង់ចាម។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំ ឡើងទៅដែលបានចុះឈ្មោះស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ជាមួយអាជ្ញាធរឃុំ-សង្កាត់ , កម្មករ កម្មការិនី តាមរោងចក្រ សហគ្រាស និងបងប្អូនដែលរស់នៅតាមបណ្តាក្រុង-ស្រុកខាងលើ សូមអញ្ជើញទៅ ទទួលការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃ នៅតាមទីតាំងចាក់វ៉ាក់សាំងដែលរដ្ឋបាលខេត្តបានរៀបចំ ចាប់ពីថ្ងៃ ទី២៩ ខែមិថុនា ឆ្នាំ២០២១នេះតទៅ ដែលមានរយៈពេល១៤ថ្ងៃ ក្នុងការចាក់ដូសលើកទី១ ដោយ-ពេលព្រឹក ចាប់ម៉ោង ០៨:០០នាទី ដល់ម៉ោង ១១០០នាទី -ពេលរសៀល ចាប់ពីម៉ោង ១៣:០០នាទី ដល់ម៉ោង ១៦០០នាទី
រដ្ឋបាលខេត្តកំពង់ចាម សង្ឃឹមយ៉ាងមុតមាំថាបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាក្រុង ស្រុកខាងលើ និងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទទួលយកការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដោយស្ម័គ្រចិត្ត និងឥតគិតថ្លៃ ដើម្បីបញ្ឈប់ការឆ្លងរីករាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។
បញ្ជាក់៖ -សូមភ្ជាប់មកជាមួយ អត្តសញ្ញាបណ្ណសញ្ញជាតិខ្មែរ សំបុត្រកំណើត, សៀវភៅគ្រួសារ , លិខិតឆ្លងដែន, ឆាយា/សង្ឃដីការ, ឬឯកសារបញ្ជាក់អត្តសញ្ញាណ-ជូនភ្ជាប់ទីតាំងចាក់វ៉ាក់សាំង៕