សេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តស្តីពីកម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋក្នុងក្រុងបាវិត ស្រុកកំពង់រោទិ៍ និងស្រុករំដួល​ ខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង, រដ្ឋបាលខេត្តស្វាយរៀង មានកិត្តិយស សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋរស់នៅ ក្នុងក្រុងបាវិត ស្រុកកំពង់រោទិ៍ និងស្រុករំដួលទាំងអស់ឱ្យបានជ្រាបថា រដ្ឋបាលខេត្ត បានសហការរៀបចំក្រុមគ្រូពេទ្យ នៃក្រសួងការពារជាតិ និងក្រុមគ្រូពេទ្យមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត នឹង បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋដោយស្ម័គ្រចិត្ត ដែលមានអាយុចាប់ពីឆ្នាំ១៨ឆ្នាំឡើងទៅ ដោយក្នុងនោះ ៖ ក.ក្រុងបាវិត មានចំនួន ០២ទីតាំង ទទួលខុសត្រូវចាក់វ៉ាក់សាំងដោយក្រុមគ្រូពេទ្យ នៃ

ក្រសួងការពារជាតិ រួមមាន៖

១.វិទ្យាល័យ ជីភូ

២.សាលាបឋមសិក្សា និងមត្តេយ្យធនធានបាវិត

ខ.ស្រុករំដួល មានចំនួន ០៨ទីតាំងទទួលខុសត្រូវចាក់វ៉ាក់សាំងដោយក្រុមគ្រូពេទ្យមន្ទីរ សុខាភិបាល នៃរដ្ឋបាល រួមមាន៖

១. សាលាបឋមសិក្សាបុសមន

២.វិទ្យាល័យពងទឹក 

៣.អនុវិទ្យាល័យម៉ឺនជ័យ

៤.សាលាបឋមសិក្សាសង្កែ

៥.សាលាបឋមសិក្សាកូវសាមុតកំពង់ចក

៦.សាលាបឋមសិក្សាម្រាក

៧.សាលាបឋមសិក្សាភូមិក្រូច ៨.សាលាបឋមសិក្សាវត្តធ្នង់

គ.ស្រុកកំពង់រោទិ៍ មានចំនួន ១០ទីតាំងទទួលខុសត្រូវចាក់វ៉ាក់សាំងដោយក្រុមគ្រូពេទ្យ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង រួមមាន៖

១.សាលាបឋមសិក្សាបន្ទាយក្រាំង

២.សាលាបឋមសិក្សាព្រៃស្នៀត

៣.សាលាបឋមសិក្សាព្រះពន្លា ៤.សាលាបឋមសិក្សាព្រៃម្ចាស់

៥.សាលាបឋមសិក្សាថ្មី

៦,មណ្ឌលសុខភាពស្វាយតាយាន ៧.សាលាបឋមសិក្សា ហ៊ុន សែន កំពង់រោទិ៍

៨.អនុវិទ្យាល័យត្នោត 

៩.អនុវិទ្យាល័យខ្សែត្រ

១០.សាលាបឋមសិក្សាព្រៃចំណារ

ការចាក់វ៉ាក់សាំងកូវីដ-១៩ អនុវត្តជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ តទៅ ចាប់ពីម៉ោង ៧:៣០នាទីព្រឹក ដល់ម៉ោង ១១:៣០នាទី និងចាប់ពីម៉ោង ១រសៀល ដល់ម៉ោង ៥ រសៀល តាមគោលដៅកំណត់នីមួយៗ ។

បញ្ជាក់ ៖ បងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកទទួលចាក់វ៉ាក់សាំង សូមភ្ជាប់មកជាមួយៈ -អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ឬប័ណ្ណសម្គាល់ការងារ ឬសំបុត្រកំណើត -ប័ណ្ណទម្រង់ចាក់វ៉ាក់សាំងដែលផ្ដល់ជូនដោយក្រុមគ្រូពេទ្យតាមរយៈអាជ្ញាធរមូលដ្ឋាន ។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងក្រុងបាវិត ស្រុករំដួល និងស្រុក កំពង់រោទិ៍ ដែលទទួលបានការអញ្ជើញពីអាជ្ញាធរមូលដ្ឋាន ជ្រាបជាព័ត៌មាន៕

ដោយ, សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print