រដ្ឋបាលខេត្តស្វាយរៀងចេញសេចក្ដីជូនដំណឹងស្ដីពីកម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋក្នុងក្រុងបាវិត ស្រុកកំពង់រោទិ៍ និងស្រុករំដួល

ចែករំលែក៖

ខេត្តស្វាយរៀង:រដ្ឋបាលខេត្តស្វាយរៀងបានសហការរៀបចំក្រុមគ្រូពេទ្យនៃក្រសួងការពារជាតិនិងក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តនឹងបើកយុទ្ធនាការចាក់វាក់សាំងបង្ការជំងឺកូវីត១៩ដល់ប្រជាពលរដ្ឋដោយស្ម័គ្រចិត្តដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ។

សូមបញ្ជាក់ថាការចាក់វ៉ាក់សាំងកូវីដ១៩ អនុវត្តជារៀងរាល់ថ្ងៃចាប់ពីថ្ងៃទី ២៩ ខែមិថុនាឆ្នាំ ២០២១ នេះតទៅចាប់ពីម៉ោង ៧ និង៣៩នាទីព្រឹកដល់ម៉ោង ១១និង៣០ និងចាប់ពីម៉ោង១ រសៀលដល់ម៉ោង៥រសៀលតាមគោលដៅកំណត់នីមួយៗ។

សូមបញ្ជាក់បងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកទទួលវ៉ាក់សាំងសូមភ្ជាប់មកជាមួយអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឬលិខិតឆ្លងដែនឬបណ្ណសម្គាល់ការងារឬសំបុត្រកំណើតទម្រង់ចាក់វ៉ាក់សាំងដែលផ្ដល់ជូនដោយក្រុមគ្រូពេទ្យតាមរយៈអាជ្ញាធរមូលដ្ឋាន។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print