ភ្នំពេញ ៖ ដោយមានសេចក្តីរាយការណ៍ថា មានភោជនីដ្ឋានមួយកន្លែង សាងសងរំលោភយក ចំណីផ្លូវសាធារណៈ លោក ថេង សុថុល អភិបាលរង ខណ្ឌសែនសុខតំណាងលោក លី សាវេត អភិបាល គណៈអភិបាលខណ្ឌសែនសុខ និងលោក តាន់ ណា វិន ចៅសង្កាត់ទឹកថ្លា លោក ទូច ខាន់ដា អនុប្រធាន ដ ទ ស ក បានដឹកនាំកម្លាំង ចុះធ្វើការអប់រំណែនាំ ម្ចាស់ភោជយនីដ្ឋាន និង សណ្ឋាគារអូ ស៊ី ស៊ី ដែលសាងសងរំលោភយក ចំណីផ្លូវសាធារណៈកាលពីវេលាម៉ោង ៩និង២០នាទី ព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចផ្លូវ ណតប្រ៊ីក ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ។ តាមប្រភពពីលោក ថេង សុថុល អភិបាលរងខណ្ឌ សែនសុខបានអោយដឹងថា ម្ចាស់ទីតាំងខាងលើ មាន ឈ្មោះ អែម សំណាង ភេទប្រុស ។ លោកបន្ត ថាម្ចាស់ទីតាំងខាងលើបានសាងសងរំលោភលើចំណីផ្លូវ រួមមានដាក់ផ្លាក់យីហោ រានទេវតា និង អាងចិញ្ចឹមត្រី ដោយមិនសុំច្បាប់អនុញ្ញាត ដូច្នេះត្រូវ រើរុះចេញក្នុងរយៈពេល៣ថ្ងៃ បើម្ចាស់ទីតាំងខាងលើមិន អនុវត្តន៍តាមការណែនាំ ខាងសាលាខណ្ឌ និងអនុវត្ត តាមច្បាប់រដ្ឋបាលនិង មិនទទួលខុសត្រូវរាល់ការ បាត់បង់ទេពេលចុះមកពិនិត្យលើកក្រោយឡើយ។ លោកអែម សំណាង ម្ចាស់ទីតាំងខាងបានលើកឡើងថា លោកនិងអោយកូនចៅរបស់លោកផ្អាក់ការសាង សងមួយរយៈ និងរុះរើសសំណងរំលោភលើចំណីដូច ការណែនាំខាងលើ៕ ដោយ តូ សុផល
លោក ថេង សុថុល អភិបាលរងខណ្ឌសែនសុខ ចុះធ្វេីការអប់រំណែនាំម្ចាស់ភោជយនីដ្ឋាន និង សណ្ឋាគារ អូ ស៊ីស៊ី សាងសងរំលោភយកចំណីផ្លូវសាធារណៈ
...