ខេត្តព្រៃវែង៖ ប្រុសស្រី២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចអាវុធហត្ថក្រុងព្រៃវែងឃាត់ខ្លួនកាលពីវេលាម៉ោង១១យប់ថ្ងៃ១៦ ខែមីនា ឆ្នាំ២០១៦ នៅតាមផ្លូវជាតិលេខ១១ ត្រង់ចំណុចគល់ស្ពានលេខ០២ ស្ថិតក្នុងភូមិបារ៉ាយលិចឃុំបារ៉ាយ ក្រុងព្រៃវែង ករណីចែកចាយគ្រឿងញៀន។
សមត្ថកិច្ចអាវុធហត្ថក្រុងព្រៃវែងបានអោយដឹងថាជនសង្ស័យចំនួន២នាក់មានឈ្មោះពា វិចិត្រ ហៅ(បាក់) ភេទប្រុសអាយុ៣២ឆ្នាំមានទីលំនៅភូមិ លេខ១សង្កាត់កំពង់លាវ ក្រុងព្រៃវែង និងឈ្មោៈ តាំង រិតធា ភេទស្រី អាយុ៣០ឆ្នាំទីលំនៅបច្ចុប្បន្នភូមិពោធិ ឃុំក្រាំងស្វាយ ស្រុកព្រៈស្ដេច ខេត្តព្រៃវែង ហើយសមត្ថកិច្ចក៏បានដកហូត វត្ថុតាងមាន ៖ ម្សៅក្រាមពណ៌សចំនួន 4 កញ្ចប់, ម៉ូតូ១គ្រឿងម៉ាកស្មាស់គ្មានស្លាកលេខ, ទូរសព្ទចំនួន០៤គ្រឿងរួម និងសម្ភារៈមួយចំនួនទៀត។
ក្រោយពីធ្វើការសាកសួររួចមកជនសង្ស័យទាំង២នាក់ត្រូវបានកម្លាំងអាវុធហត្ថឃំុខ្លួនបណ្តោះអាសន្ននៅទីបញ្ជាការអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់៕
...
ដោយ៖ យឹម សុថាន