ខេត្តពោធិ៍សាត់៖ រដ្ឋបាលខេត្តពោធិ៍សាត់ អំពាវនាវកម្មករ កម្មការនី និងប្រជាពលរដ្ឋ អញ្ជើញមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ដូសទី១ ចាប់ពីថ្ងៃទី ៣០ ខែមិថុនា ដល់ថ្ងៃទី ៣ ខែកក្កដា និងសម្រាប់ដូសទី២ ចាប់ពីថ្ងៃទី ១៤-១៦ ខែកក្កដា ឆ្នាំ ២០២១ តាមទីតាំងដែលបានរៀបចំ។
ផ្អែកតាមការចាំបាច់ រដ្ឋបាលខេត្តពោធិ៍សាត់ មានកិត្តិយសសូមជម្រាបជូនដល់ បងប្អូនកម្មករ -កម្មការនី រោងចក្រ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងទីប្រជុំជនក្រុងពោធិ៍សាត់ សូមអញ្ជើញមកទទួលការចាក់វ៉ាក់ សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ដូសទី១ ចាប់ពីថ្ងៃទី ៣០ ខែមិថុនា ដល់ថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ២០២១ និង សម្រាប់ដូសទី២ ចាប់ពីថ្ងៃទី ១៤-១៦ ខែកក្កដា ឆ្នាំ២០២១ ទៅតាមទីកន្លែងដែលបានរៀបចំជូនមានដូចជា៖ (១) .សាលាខេត្តពោធិ៍សាត់ (២) .ការិ.សុខាភិបាល ស្រុកប្រតិបត្តិសំពៅមាស (៣).វិទ្យាល័យពោធិ៍សាត់។
– ពេលព្រឹក ចាប់ពីម៉ោង ៧៣០ នាទី ដល់ម៉ោង ១១,៣០ នាទី
– ពេលល្ងាច ចាប់ម៉ោង ១៣.០០នាទី ដល់ម៉ោង ១៦.០០ នាទី
បញ្ជាក់ៈ សូមភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ឬសៀវភៅគ្រួសារ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនកម្មករ-កម្មការនីរោងចក្រ និងបងប្អូនប្រជាពលរដ្ឋ ទាំងអស់ក្នុងទីប្រជុំជនក្រុងពោធិ៍សាត់ មេត្តាជ្រាបជាព័ត៌មាន និងរួសរាន់មកទទួលវ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា ព្រមទាំងយកចិត្តទុកដាក់អនុវត្តវិធានការ “៣ការពារ ៣កុំ” របស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ការណែនាំរបស់ក្រសួងសុខាភិបាល និងវិធាន ការនានាដែលដាក់ចេញដោយរដ្ឋបាលខេត្តពោធិ៍សាត់៕
ដោយ៖ សិលា