ហេតុអ្វីជ្រូកខ្វៃនៅភ្នំគូលែន កំពុងតែពិសេសមានភាពល្បីល្បាញ

ចែករំលែក៖

ខេត្តសៀមរាប៖ ជាការណ៍ពិតណាស់បច្ចុប្បន្នពាក់ព័ន្ធនឹងរឿងជ្រូកខ្វៃគឺកំពុងតែពេញនិយមរបស់បងប្អូនប្រជាពលរដ្ឋខ្មែរមិនថាតែនៅក្នុងថ្ងៃសែនចិនឬថ្ងៃធម្មតានោះទេ។

ជាក់ស្តែងភាពពិសេសរបស់ជ្រូកខ្វៃនៅភ្នំគូលែនកំពុងតែបង្កឲ្យមានភាពល្បីល្បាញ គឺទី១.កូនជ្រូកតូចមិនសូវមានខ្លាញ់, ទី២.ពូជកាត់ជ្រូកក្នុងស្រុកនិងជ្រូកព្រៃ, ទី៣.ចិញ្ចឹមជាលក្ខណៈគ្រួសារលែងនៅព្រៃក្រោយផ្ទះ និងចម្ការស្វាយចន្ទី និងទី៤.ចំណីរបស់ជ្រូកគឺវារកស៊ីក្នុងព្រៃធម្មជាតិ។ 

  សមាជិកសហគមន៍ព្រៃភ្នំពពេល និងសហគមន៍ខ្នងភ្នំ ក្នុងឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប និយមចិញ្ចឹមជ្រូកតាមរបៀបខាងលើនេះដើម្បីផលិតកូនជ្រូកបំពេញតម្រូវការទីផ្សារជ្រូកខ្វៃ។

   បច្ចុប្បន្នដោយសារមានតម្រូវការទីផ្សារខ្ពស់ បានជំរុញឱ្យសហគមន៍នៅលើភ្នំគូលែនបង្កើនការចិញ្ចឹមជ្រូកគួរឱ្យកត់សម្គាល់។ កូនជ្រូកក្នុងទម្ងន់ ៨-១០ គីឡូក្រាមមានតម្លៃរហូតដល់ ៤៥០. ០០០រៀលក្នុងមួយក្បាល ធ្វើឱ្យសហគមន៍មិនចិញ្ចឹមជ្រូកសាច់រហូតដល់ទម្ងន់ ៨០-៩០គីឡូក្រាមឡើយ។

  ដើម្បីចូលរួមលើកទឹកចិត្តដល់សហគមន៍ទាំង៥នៅលើខ្នងភ្នំ ក្រសួងបរិស្ថានបានចែកពូជជ្រូកភាគឦសាន ដែលយកមកពីខេត្តមណ្ឌលគិរី ធ្វើឱ្យការចិញ្ចឹមជ្រូកនេះកាន់តែទទួលបានផលខ្ពស់ រួមផ្សំជាមួយកិច្ចសហការល្អជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តសៀមរាប បានធ្វើឱ្យការថែទាំសុខភាពសត្វ ទទួលបានជោគជ័យ៕

ដោយ៖ ស សម

...

 

 

 

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print