ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃ២៩ ខែមិថុនា ឆ្នាំ២០២១ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក ឈឿន ក្រៃយ៉ុង នាយករដ្ឋបាលសាលខេត្ត លោកវេជ្ជបណ្ឌិត រឿន សុធី អនុប្រធានមន្ទីរសុខាភិបាលខេត្ត បានអញ្ជើញចុះពិនិត្យ និងណែនាំវិធានការ ពិនិត្យមើលការរៀបចំបន្ថែម ដល់ក្រុមការងារចម្រុះប្រចាំការ នៅមណ្ឌលចត្តាឡីស័កស្រុកម៉ាឡៃ ស្រុ អូរជ្រៅ ក្រុងប៉ោយប៉ែត ស្រុកស្វាយចេក ស្រុកថ្មពួក ស្រុកភ្នំស្រុក និងមណ្ឌលធ្វើចត្តាឡីស័ក ស្រុកព្រះនេត្រព្រះ ដើម្បីពង្រឹងការគ្រប់គ្រង សម្របសម្រួលបងប្អូនធ្វើចត្តាឡីស័កឲ្យបានហ្មត់ចត់តាមវិធានការសុខាភិបាល។
លោកអភិបាលខេត្ត ក៍បានជំរុញណែនាំដល់ក្រុមការងារប្រចាំការ កងកម្លាំងប្រដាប់អាវុធ គ្រូពេទ្យ និងបងប្អូនប្រជាពលរដ្ឋសូមបង្កើនការប្រុងប្រយ័ត្នចំពោះសុខភាពផ្ទាល់ខ្លួន ក៏ដូចជាក្រុមគ្រួសារ ដោយគោរពឱ្យបានខ្ជាប់ខ្ជួនវិធានការសុខាភិបាលជាពិសេសអនុវត្ត៖
– ៣ការពារ
១~ពាក់ម៉ាស
២~លាងដៃ
៣~គម្លាតសង្គម គម្លាតបុគ្គល
– ៣កុំ
១~កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងម៉ាស៊ីនត្រជាក់
២~កុំទៅកន្លែងដែលមានមនុស្សច្រើន
៣~កុំប៉ះពាល់គ្នា កុំចាប់ដៃ កុំកៀកស្មា កុំអោបគ្នាជាដើម៕
ដោយ៖ សិលា