វ៉ាក់សាំងកូវីដ-១៩ ជាង៣ពាន់លានដូសបានចាក់ជូនពលរដ្ឋ ក្នុងនោះចិនចាក់បានជាង១,២ពាន់លានដូសហើយ

ចែករំលែក៖

គិតមកដល់ថ្ងៃទី២៩ខែមិថុនា នៅទូទាំងពិភពលោកទទួលបានការចាក់វ៉ាក់សាំងជូនពលរដ្ឋបានជាង ៣ពាន់លានដូសហើយ ។ ជារៀងរាល់ថ្ងៃមានវ៉ាក់សាំងដល់ទៅជាង ៤១,២លានដូសបានចាក់ជូនពលរដ្ឋ ស្មើនឹង២៣,២% ក្នុងចំណោមពលរដ្ឋសរុបនៅទូទាំងពិភពលោកជាង៧,៨៧ពាន់លាននាក់។
ក្នុងចំណោមប្រទេសដែលទទួលបានការចាក់វ៉ាក់សាំងច្រើនជាងគេគឺប្រទេសចិនដដែល បន្ទាប់មក គឺអាមេរិក និងឥណ្ឌា។ គិតត្រឹមថ្ងៃទី ២៩ខែមិថុនាចិនចាក់វ៉ាក់ប្រឆាំងកូវីដ-១៩ បានជាង១,២ពាន់លានដូសហើយជូនពលរដ្ឋ។
សារព័ត៌មានស៊ីនហួបានដកស្រង់ការប្រកាសរបស់គណៈកម្មាធិការសុខាភិបាលជាតិចិន (NHC) ដែលបានប្រកាសថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ប្រមាណ ១.២ពាន់លានដូសហើយ ត្រូវបានចាក់ជូនដល់ប្រជាជននៅទូទាំងប្រទេស គិតត្រឹមថ្ងៃចន្ទសប្តាហ៍នេះ។
ប៉ុន្មានសប្តាហ៍មកនេះ ប្រទេសចិនត្រូវបានគេមើលឃើញថា នៅតែមានសមត្ថភាពផ្ដល់ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់ប្រជាជនរបស់ខ្លួនរហូតដល់ទៅខ្ទង់ ២០លានដូស ឬលើសនេះទៀតក្នុងមួយថ្ងៃ ដែលជាចំនួនខ្ពស់ជាងគេបំផុតនៅលើពិភពលោក។
ប្រទេសចិនដែលមានប្រជាជនសរុបជាង ១,៤០០លាននាក់ បានប្រើប្រាស់វ៉ាក់សាំងបង្ការ COVID-19 ផលិតក្នុងស្រុកផ្ទាល់ ដើម្បីចាក់ជូនដល់ប្រជាជនរបស់ខ្លួន។ សម្រាប់វ៉ាក់សាំងដែលផលិតដោយប្រទេសចិនដូចជា Sinovac និង Sinopharm ក៏ត្រូវបានបរិច្ចាគ និងផ្គត់ផ្គង់ទៅតាមការបញ្ជាទិញពីប្រទេសជាច្រើននៅជុំវិញពិភពលោកផងដែរ ខណៈដែលវ៉ាក់សាំងទាំងពីរនេះ ត្រូវបានអង្គការសុខភាពពិភពលោក (WHO) អនុម័តឲ្យប្រើប្រាស់ក្នុងករណីបន្ទាន់ជាផ្លូវការ៕ដោយ៖ធីរីណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print